មីយ៉ាន់ម៉ា៖ មនុស្សប្រមាណ ១៤នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាលើវត្តអារាមមួយកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ក្រុមអ្នកជួយសង្គ្រោះបានប្រាប់ ទីភ្នាក់ងារ BBC ថា អ្នកដែលត្រូវបានសម្លាប់ទាំងអស់សុទ្ធតែជាមនុស្សចាស់ជរា ហើយព្រះសង្ឃមួយចំនួនក៏បានរងរបួសជាមួយគ្នា ដោយកន្លែងនោះត្រូវបានវាយប្រហារពីរដងពេលដែលគ្រប់គ្នាកំពុងតែសមាធិ។
បើតាមការបញ្ជាក់របស់ BBC ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ០៩:០០ ម៉ោងក្នុងស្រុក នៅក្នុងទីប្រជុំជន Myaung ក្នុងតំបន់ Sagaing ភាគកណ្តាល ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Mandalay ដោយមានជនស៊ីវិលជាច្រើននាក់បានប្រមូលផ្តុំគ្នានៅទីតាំងនោះ សមាធិដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ។
លោក Nway Oo Myaung ដែលជាឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានប្រាប់ថាជនរងគ្រោះរួមមានបុរស ១១ នាក់ និងស្ត្រី ៣ នាក់។ ក្នុងចំណោមជនរងគ្រោះ ៥ នាក់ត្រូវ មកពីភូមិមួយ ខណៈដែល ៩ នាក់ដែលនៅសល់មកពីទីប្រជុំជនជិតខាងក្បែរគ្នា។ លោក Myaung បានបន្ថែមថា មនុស្សចាស់ៗបានចូលទៅក្នុងមជ្ឈមណ្ឌលសមាធិមុនការវាយប្រហារ ដោយអ្នកស្លាប់មានអាយុចន្លោះពី ៥០ ទៅ ៧០ ឆ្នាំ។លោកបន្ថែមទៀតថាខណៈពេលដែលកំពុងព្យាយាមជួយសង្គ្រោះមនុស្ស យន្តហោះបានមកទម្លាក់គ្រាប់បែកជាលើកទីពីរដែលបណ្តាលឲ្យមានអ្នកស្លាប់ និងបួសកាន់តែច្រើនថែមទៀត។
យ៉ាងណាមិញយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបជុំវិញនៃការវាយប្រហាររបស់ខ្លួនលើវត្តអារាមមួយនេះឡើយ៕