Swift cc time

ចិន បង្ហាញបច្ចេកវិទ្យាបញ្ជា«មនុស្សយន្ត»ដោយប្រើខួរក្បាលដំបូងគេបង្អស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ បច្ចេកវិទ្យាមនុស្សយន្តបញ្ជាដោយខួរក្បាលរបស់ចិន បាននិងកំពុងប្រែក្លាយរឿងវិទ្យាសាស្ត្រប្រឌិតឱ្យក្លាយជាការពិត នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍មនុស្សយន្តពិភពលោក (World Robot Conference) ឆ្នាំ ២០២៦ នេះ។ បច្ចេកវិទ្យាចុងក្រោយនេះ គឺជាការបោះជំហានយ៉ាងសំខាន់នៃទំនាក់ទំនងរវាងមនុស្ស និងកុំព្យូទ័រ ដែលកើតចេញពីការប្រកួតប្រជែងមនុស្សយន្តបញ្ជាដោយខួរក្បាលនៅក្នុងព្រឹត្តិការណ៍នេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+ ចំណុចទាក់ទាញបំផុតមួយនៅក្នុងពិព័រណ៍ គឺ «រទេះរុញជនពិការបញ្ជាដោយខួរក្បាល» ដោយអ្នកប្រើប្រាស់គ្រាន់តែពាក់មួកបច្ចេកវិទ្យាសេនស័រ (Brain-Computer Interface) គឺអាចបញ្ជារទេះរុញ និងដៃមនុស្សយន្តឱ្យចាប់យកវត្ថុផ្សេងៗបានយ៉ាងងាយស្រួល ដោយមិនបាច់ប្រៀបម្រាមដៃ ឬនិយាយមួយម៉ាត់ឡើយ។ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Yanshan បានបញ្ជាក់ថា ប្រព័ន្ធនេះចាប់យករ៉ាដាខួរក្បាល (EEG) រួចបកប្រែជាបញ្ជាដើម្បីជួយដល់ជនពិការ ឬអ្នកជំងឺឱ្យអាចបម្រើខ្លួនឯងបានឡើងវិញ។

ក្រុមហ៊ុន Beijing BrainLink Technology ក៏បានបង្ហាញឧបករណ៍សេនស័របិទលើថ្ងាស ដែលអាចបកប្រែរលកខួរក្បាលឱ្យចេញជា «រូបភាពសិល្បៈ» តាមអារម្មណ៍របស់អ្នកប្រើប្រាស់ ដើម្បីជួយវិភាគ និងព្យាបាលជំងឺផ្លូវចិត្តផងដែរ។ អ្នកជំនាញបានលើកឡើងថា ពិព័រណ៍នេះគឺជាស្ពានចម្លងបច្ចេកវិទ្យាពីមន្ទីរពិសោធន៍ឱ្យមកបម្រើការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជំរុញឱ្យក្រុមហ៊ុនកសាងមនុស្សយន្តកាន់តែច្រើន បង្វែរអារម្មណ៍មកអភិវឌ្ឍបច្ចេកវិទ្យាតភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រនេះ៕

Khcct banner

អត្ថបទទាក់ទង