ភ្នំពេញ៖ Open Doors Olympiad ជាកម្មវិធីអាហារូបករណ៍ក្រោមរាជរដ្ឋាភិបាលរុស្ស៊ី កំពុងបើកជ្រើសរើសយុវជនឱ្យបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងក្រោយបណ្ឌិត ចូលសិក្សានៅសាកលវិទ្យាល័យ Moscow Polytechnic University នៅរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧នេះ។
បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី អត្ថប្រយោជន៍នៃអាហារូបករណ៍នេះរួមមាន ការរ៉ាប់រងលើថ្លៃសិក្សាទាំងស្រុង៖ ទទួលបានការឧបត្ថម្ភ ១០០% ពីថវិការដ្ឋនៃសហព័ន្ធរុស្ស៊ី។ មិនចេះភាសារុស្ស៊ីក៏អាចដាក់ពាក្យបាន ព្រោះមានរាប់បញ្ចូលវគ្គបំប៉នភាសារុស្ស៊ី ឬអាចជ្រើសរើសសិក្សាកម្មវិធីជាភាសាអង់គ្លេសបាន។ ប្រាក់ឧបត្ថម្ភប្រចាំខែ៖ ពីរាជរដ្ឋាភិបាលរុស្ស៊ី និងកម្ពុជា។
បន្ថែមពីនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពិសេស៖ ទទួលបានប្រាក់អាហារូបករណ៍ប្រចាំខែផ្អែកលើលទ្ធផលសិក្សា ជាមួយនឹងកម្រិតប្រាក់ឧបត្ថម្ភខ្ពស់ជាងសិស្ស/និស្សិតទូទៅ។ កន្លែងស្នាក់នៅ៖ ទទួលបានការផ្តល់ជូនកន្លែងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន (Dormitory) របស់សាកលវិទ្យាល័យដោយផ្ទាល់។ ការគាំទ្របន្ថែម៖ ទទួលបានអត្ថប្រយោជន៍ និងការសម្រួលផ្សេងៗជាពិសេសសម្រាប់និស្សិតអាហារូបករណ៍អន្តរជាតិ។
អាហារូបករណ៍នេះ នឹងផ្តល់ជូនលើជំនាញរួមមាន៖ គណិតវិទ្យាអនុវត្ត និងបញ្ញាសិប្បនិម្មិត (applied mathematics and artificial intelligence), ជីវវិទ្យា និងជីវបច្ចេកវិទ្យា (biology and biotechnology), អាជីវកម្ម និងការគ្រប់គ្រង (business and management), វិទ្យាសាស្ត្រគីមី និងសម្ភារៈ (chemical and material science), វេជ្ជសាស្ត្រគ្លីនិក និងសុខភាពសាធារណៈ (clinical medicine and public health), វិទ្យាសាស្ត្រកុំព្យូទ័រ និងទិន្នន័យ (computer and data science), វិទ្យាសាស្ត្រផែនដី និងបរិស្ថានសម្រាប់និរន្តរភាព (earth and environmental science for sustainability), សេដ្ឋកិច្ច និងសេដ្ឋកិច្ចមាត្រដ្ឋាន (economic and econometrics), ការអប់រំ និងសរីរវិទ្យា (education and psychology), វិស្វកម្ម និងបច្ចេកវិទ្យា (engineering and technology), វិទ្យាសាស្ត្ររូបវន្ត និងបច្ចេកវិទ្យា (physical science and technology), នយោបាយ និងការសិក្សាអន្តរជាតិ (Politices and international studies), ភាសា និងវប្បធម៌រុស្ស៊ី (Russian language and culture) និងនគរូបនីយកម្ម និងវិស្វកម្មសំណង់ស៊ីវិល (urbanism and civil engineering)។
កម្មវិធីនេះ តម្រូវឱ្យសរសេរអត្ថបទលើកទឹកចិត្ត(Motivation Letter) សញ្ញាបត្រ, ស្នាដៃ និងវិញ្ញាបនបត្រផ្សេងៗ។ បន្ថែមពីនេះ បេក្ខជន នឹងត្រូវធ្វើតេស្តអនឡាញតាមជំនាញ និងមានការធ្វើបទបង្ហាញ។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមរយៈ od.globaluni.ru យ៉ាងយូរត្រឹមថ្ងៃទី១ វិច្ឆិកា ២០២៦៕