Swift cc time

បុរសជនជាតិសិង្ហបុរីម្នាក់ជាប់ពន្ធនាគារ ១៤ថ្ងៃ និងត្រូវពិន័យប្រាក់ជិត ២ពាន់ដុល្លារ ក្រោយប្រមាថសាសនាឥស្លាមពេលទៅដើរលេងនៅ ម៉ាឡេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Mohamed Anim Atam ត្រូវបាននាំខ្លួនចេញពីបន្ទប់សវនាការ បន្ទាប់ពីគាត់បានសារភាពកំហុសនៅតុលាការ Johor Bahru Magistrate’s Court ចំពោះការចោទប្រកាន់ពីបទប្រមាថសាសនាអ៊ីស្លាម នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦។

សិង្ហបុរី៖ បុរសជនជាតិសិង្ហបុរីវ័យ ៥៦ ឆ្នាំម្នាក់ត្រូវបានតុលាការក្រុង ចូហរ នៅភាគខាងត្បូងប្រទេសម៉ាឡេស៊ី កាត់ទោសឲ្យជាប់ពន្ធនាគារ ១៤ ថ្ងៃ និងពិន័យជាប្រាក់ ៧.០០០ រីងហ្គីត (១.៧៣៣ ដុល្លារអាម៉េរិក) កាលពីថ្ងៃសុក្រ បន្ទាប់ពីបានសារភាពកំហុសចំពោះការប្រមាថសាសនាឥស្លាមក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសម៉ាឡេស៊ី។ លោក Mohamed Anim Atam ជាសន្តិសុខជនជាតិសិង្ហបុរី ត្រូវបានកាត់ទោសនៅតុលាការ Johor Bahru Magistrates’ Court ។ យោងតាមឯកសារចោទប្រកាន់ លោក Mohamed Anim បានបញ្ជាក់ថាពាក្យប្រមាថសាសនាឥស្លាមដោយចេតនារបស់លោកបានធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកដែលកាន់សាសនា និងល្មើសច្បាប់ក្រោមមាត្រា ២៩៨ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេស។

ទិដ្ឋភាពពីរថយន្តហៅតាក់ស៊ីអគ្គិសនីនៅ Johor Bahru ជាកន្លែងដែលហេតុការណ៍នេះត្រូវបានថត

តុលាការក្រុង ចូហរ អះអាងទៀតថា លោក Mohamed Anim ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើសនេះ ខណៈពេលលោកកំពុងធ្វើដំណើរក្នុងរថយន្តហៅទូរស័ព្ទអេឡិចត្រូនិកពីផ្លូវ Jalan Tun Razak ទៅផ្លូវ Jalan Meldrum កាលពីថ្ងៃទី ៣០ ខែកក្កដា។ ចៅក្រម A Shaarmini បានបញ្ជាឱ្យចាប់លោកដាក់ពន្ធនាគារចាប់ពីថ្ងៃចាប់ខ្លួនលោកនៅថ្ងៃអង្គារ បើមិនដូច្នោះទេ ជនល្មើសនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលបីខែទៀត ហើយបទល្មើសប្រមាថនេះមានទោសជាប់ពន្ធនាគារអតិបរមាមួយឆ្នាំ ពិន័យជាប្រាក់ ឬទាំងពីរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងអំឡុងពេលធ្វើដំណើររបស់លោកនៅក្នុងរថយន្ត លោក Mohamed Anim បានពិពណ៌នាអំពីគម្ពីរកូរ៉ានថាខ្វះការអាណិតអាសូរ និងផ្តោតតែលើការសម្លាប់ប៉ុណ្ណោះ ការកត់សម្គាល់របស់គាត់ត្រូវបានឮដោយអ្នកបើកម្នាក់ទៀត គឺលោក Muhamad Danial Haikal Nadzahakim ដែលបន្ទាប់មកលោកបានបង្ហោះវីដេអូរយៈពេលពីរនាទីនៃការសន្ទនាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានក្លាយជារឿងដ៏រស៊ើបមួយសម្រាប់អ្នកដែលកាន់សាសនា៕

Khcct banner

អត្ថបទទាក់ទង