អាម៉េរិក៖ យន្តហោះខ្នាតតូចមួយគ្រឿងដែលដឹកមនុស្ស ៨ នាក់បានធ្លាក់នៅទីតាំងរ៉ាដាដាច់ស្រយាលមួយកន្លែងនៅភាគខាងលិចរដ្ឋអាឡាស្កាកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ ការធ្លាក់នេះបានកើតឡើងនៅអាកាសយានដ្ឋានទីតាំងរ៉ាដាចម្ងាយឆ្ងាយ Cape Newenham ចម្ងាយប្រហែល ៧២៥ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Anchorage រដ្ឋអាឡាស្កា។
បើតាមឧត្តមសេនីយ៍ឯក Robert Davis មេបញ្ជាការនៃបញ្ជាការដ្ឋានអាឡាស្កា តំបន់បញ្ជាការដ្ឋានការពារដែនអាកាសអាម៉េរិកខាងជើង និងកងទ័ពអាកាសទី ១១ របស់កងទ័ពអាកាសអាម៉េរិក បានបានចាត់ទុកហេតុការណ៍នេះគឺជាការខាតបង់ដ៏ធ្ងន់ធ្ងរមួយសម្រាប់គ្រួសារយោធាអាម៉េរិក និងសហគមន៍ដែលបានប្រើយន្តហោះខ្នាតតូចមួយនេះ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីការងារជាក់លាក់ដែលជនរងគ្រោះទាំងនោះកំពុងធ្វើនោះទេ។ លោក Davis គ្រាន់តែបញ្ជាក់ថាជនរងគ្រោះភាគច្រើនជាអ្នកជំនាញដែលខិតខំប្រឹងប្រែងកំពុងបំពេញបេសកកម្មដ៏សំខាន់មួយនៅក្នុងបរិយាកាសដ៏លំបាកមួយ។
គួររម្លឹកថាទីតាំងរ៉ាដានេះត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលគាំទ្រតំបន់កងទ័ពអាកាសប៉ាស៊ីហ្វិក នឹងជាផ្នែកមួយនៃបណ្តាញទីតាំងរ៉ាដាដាច់ស្រយាលដែលតាមដានយន្តហោះដែលកំពុងប្រតិបត្តិការនៅក្នុងដែនអាកាសរបស់រដ្ឋអាឡាស្កា និងតាមបណ្តោយព្រំដែនរបស់អាម៉េរិក៕