Swift cc time

FBI ចាប់ខ្លួនស្ត្រីម្នាក់ដែលគ្រោងបំផ្ទុះគ្រាប់បែកអគាររដ្ឋសភាក្រុងញូវយ៉ក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ FBI បានចាប់ខ្លួនស្ត្រីម្នាក់នៅទីក្រុងញូវយ៉ក ដែលត្រូវបានចោទប្រកាន់ថាមានគម្រោងបំផ្ទុះគ្រាប់បែកអគាររដ្ឋសភានៅតំបន់ Albany ដើម្បីសម្លាប់សមាជិកសភា។ រដ្ឋអាជ្ញាបានចោទប្រកាន់ជនសង្ស័យដែលមានឈ្មោះ Jessica Bowie វ័យ ៣៥ ឆ្នាំ ធ្លាប់បានស្បថភក្ដីភាពចំពោះក្រុមរដ្ឋអ៊ីស្លាម (ISIS) រូបនាងក៏ត្រូវបានចោទប្រកាន់ពីបទផ្តល់ការគាំទ្រសម្ភារៈ និងធនធានដល់អង្គការភេរវកម្មបរទេសដែលអាម៉េរិកធ្លាប់បានកំណត់។

បើតាមសេចក្តីប្រកាសរបស់រដ្ឋអាជ្ញាអាម៉េរិក ជនសង្ស័យបានឃ្លាំមើលអគារសភាម្តងហើយម្តងទៀត ជាមុន ហើយបានកាន់គ្រាប់បែកក្លែងក្លាយ និងកាំភ្លើង ដែលត្រូវបានផ្គត់ផ្គង់ឱ្យនាងដោយភ្នាក់ងារសម្ងាត់។ យោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌជនសង្ស័យ Bowie បានប្រាប់ភ្នាក់ងារថា រូបគេចង់បំផ្លាញអគារនោះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងសម្លាប់សមាជិកព្រឹទ្ធសភា។

ជនសង្ស័យ Bowie ដែលនៅក្នុងតំបន់ Albany នៅភាគខាងជើងរដ្ឋញូវយ៉ក ក៏ត្រូវបានគេចោទប្រកាន់ថាបានពិភាក្សាអំពីផែនការរបស់នាងជាមួយអ្នកផ្តល់ព័ត៌មាន FBI និងបានចំណាយពេលជាច្រើនសប្តាហ៍ជាមួយភ្នាក់ងារដែលក្លែងបន្លំជាសមាជិក ISIS។ នាងបានជ្រើសរើសអគាររដ្ឋញូវយ៉កនៅអាល់បានី ពីព្រោះនាងគិតថាវានឹងជាគោលដៅងាយស្រួលជាងសេតវិមាន ដោយនាងបានទៅទស្សនាអគារនេះយ៉ាងហោចណាស់ប្រាំដងក្នុងបេសកកម្មឈ្លបយកការណ៍មុនពេលការវាយប្រហារ៕

Khcct banner

អត្ថបទទាក់ទង