វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent បានប្រកាសកាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ថា សហរដ្ឋអាម៉េរិកនឹងដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតក្នុងប្រវត្តិសាស្ត្រលើអ៊ីរ៉ង់ ដោយផ្តោតលើវិធានការសេដ្ឋកិច្ច និងធ្វើយ៉ាងណាឲ្យអ៊ីរ៉ង់ស្ថិតក្នុងប្រទេសឯកោ។ លោក Bessent បានប្រាប់ CNBC ថា «លោកមិនប្រាកដថាហេតុអ្វីបានជាតម្លៃប្រេងមានការប្រែប្រួលឡើងលឿនខ្លាំងនោះទេ។ លោកថា ប្រសិនបើអាម៉េរិកដាក់សម្ពាធសេដ្ឋកិច្ចអតិបរមាដូចសព្វមួយដងនោះការប្រទាញប្រទុងគ្នា យោធាទ្រង់ទ្រាយធំប្រហែលជាមិនអាចកើតឡើងនោះទេ នេះលោកសំដៅថាប្រសិនបើទណ្ឌកម្មកាន់តែខ្លាំងនោះការប្រឈមមុខគ្នារវាងប្រទេសទាំងពីរអាចនឹងខ្លាំងក្លាជាងរាល់ដង។
មុនពេលលោក Bessent ថ្លែងសុន្ទរកថា ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានថ្កោលទោសទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក និងប្រកាសចាត់ទុកអាម៉េរិកជា មេភេរវកម្មសេដ្ឋកិច្ច ដែលដាក់ដើម្បីកំណត់គោលដៅលើជនជាតិអ៊ីរ៉ង់ ហើយសកម្មភាពរបស់អាម៉េរិកនេះស្មើរនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
គួរកត់សម្គាល់ថាតម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់ជាងបីសប្តាហ៍នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការគំរាមកំហែងផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិកដែលមានគោលបំណងបង្ខំឱ្យអ៊ីរ៉ង់បញ្ចប់សង្គ្រាមដែលផ្ទុះឡើងជិតប្រាំមួយខែរាប់ចាប់តាំងពីចុងខែ កុម្ភៈមក ដែលបានធ្វើឱ្យប្រេងរាប់លានបារ៉ែលនៅមជ្ឈិមបូព៌ាជាប់គាំង៕