សេអ៊ូល៖ កូរ៉េខាងត្បូងប៉ាន់ប្រមាណថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ៨០ ទៅ ១២០ គ្រាប់ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បានប្រាប់សមាជិកសភាថា ជាទូទៅកូរ៉េខាងជើងត្រូវបានគេជឿថាមានក្បាលគ្រាប់ប្រហែល ៨០ ទៅ ១២០ គ្រាប់ ទោះបីជាលោកធ្លាប់បានព្រមានថាវាពិបាកក្នុងការកំណត់តួលេខពិតប្រាកដក៏ដោយ។ លោក Ahn បានប្រាប់គណៈកម្មាធិការសភាថាជាធម្មតាអាចវាយតម្លៃថាកូរ៉េខាងជើងអាចមានប្រហែល ៨០ ទៅ ១២០ គ្រាប់ ប៉ុន្តែនៅមិនច្បាស់នៅឡើយនោះទេ ដែលចំនួននេះលោកថាវាច្រើនជាការស្មានរបស់លោកប្រធានាធិបតីត្រាំដែលថាកូរ៉េខាងជើងមានប្រហែល ៥៧ គ្រាប់តែប៉ុណ្ណោះ។
បើតាមលោក Ahn តួលេខនេះត្រូវបានមកពីការប៉ាន់ប្រមាណដោយអង្គការស្រាវជ្រាវឯកជន លោកបន្ថែមថាយោធាកូរ៉េខាងត្បូងមិនអាចបញ្ជាក់តួលេខជាផ្លូវការបានទេ។នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ មួយថ្ងៃមុនថាលោក គីមជុងអ៊ុន មានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលខ្លាំង ចំនួន ៥៧ គ្រាប់ លោក Ahn បាននិយាយថាតួលេខហាក់ដូចជាខុសគ្នាបន្តិចបន្តួច។ លោក Ahn បានបញ្ជាក់ជាថ្មីនូវជំហររបស់កូរ៉េខាងត្បូងថា លោកមិនអាចទទួលស្គាល់ជាផ្លូវការរបស់កូរ៉េខាងជើងដែលប្រកាសខ្លួនថាជារដ្ឋនុយក្លេអ៊ែរនោះទេ៕