Swift cc time

បាក់អណ្តូងរ៉ែមាស នៅអាហ្រ្វិកកណ្តាលបណ្តាលឱ្យមនុស្សជាង ១០០នាក់ ត្រូវបានកប់ទាំងរស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាហ្រ្វិក៖ មនុស្សជាង ១០០ នាក់បានស្លាប់ បន្ទាប់ពីអណ្តូងរ៉ែមាសសិប្បកម្មមួយនៅភូមិតូចមួយនៅភាគខាងលិចសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) បានដួលរលំដោយសារតែការរអិលបាក់ដី អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថាការរអិលបាក់ដីនេះបានកើតឡើងនៅរសៀលថ្ងៃអង្គារនៅក្នុងភូមិ Zamboye ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ពីទីក្រុង Baboua និងនៅជិតព្រំដែនប្រទេសកាមេរូន។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការរអិលបាក់ដីខ្សាច់ធ្លាក់មកលើក្រុមមនុស្ស ដែលជាអ្នករុករករ៉ែ ហើយបានកប់ពួកគេ។

បើតាមការអាជ្ញាធរក្នុងតំបន់គិតត្រឹមព្រឹកថ្ងៃ ព្រហស្បតិ៍ នេះមនុស្សជាច្រើនទៀតនៅតែបន្តជាប់នៅក្រោមគំនរដីដែលបានធ្លាក់ពីខាងលើមក ដោយមានសាកសពជាង ១០០ នាក់ត្រូវបានរកឃើញពីការបាក់រលំ ហេតុការណ៍នេះអាចបណ្តាលមកពីការដួលរលំនៃផ្លូវរូងក្រោមដីជាច្រើនដែលអ្នករុករករ៉ែកំពុងដំណើរការធ្វើការជីកយករ៉ែ។

ជាការឆ្លើយតប ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ដើម្បីយកសាកសពជនរងគ្រោះ និងស្វែងរកអ្នករស់រានមានជីវិតដែលកំពុងតែកប់ក្នុងគំនរនៃការដួលរលំដ៏អាក្រក់មួយនេះ។ អាជ្ញាធរនៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេស Cameroon អះអាងទៀតយ៉ាងហោចណាស់មានពលរដ្ឋបីនាក់របស់ខ្លួនត្រូវបានកំណត់អត្តសញ្ញាណថាជាជនរងគ្រោះនៅក្នុងហេតុការណ៍នេះ។

គួរកត់សម្គាល់ថាអណ្តូងរ៉ែសិប្បកម្មខ្នាតតូចមានជាច្រើនកន្លែងនៅទ្វីបអាហ្វ្រិក ទោះបីជាមានបទប្បញ្ញត្តិដាក់ទោសពួកគេមិនឲ្យធ្វើការជីកដោយសារតែសុវត្ថិភាពក៏ដោយ ដោយសារតែភាពអត់ការងារធ្វើនៅតែបន្តបានជំរុញបុរសដែលមានរាងកាយមាំមួនឱ្យទៅរកអណ្តូងរ៉ែដែលគេបោះបង់ចោល ឬមិនបានប្រើប្រាស់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ ទីតាំងរុករករ៉ែជារឿយៗដំណើរការជាមួយនឹងស្តង់ដារសុវត្ថិភាពទន់ខ្សោយ ដែលនាំឱ្យមានឧប្បត្តិហេតុម្តងហើយម្តងទៀត៕

Khcct banner

អត្ថបទទាក់ទង