Swift cc time

ជំនន់ទឹកភ្លៀង វាយផ្ដាច់ផ្លូវជាតិ ៧ ខ្សែ នៅខេត្ត២របស់ថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ គ្រោះទឹកជំនន់ភ្លាមៗបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យរំខានដល់ការធ្វើដំណើរលើផ្លូវជាតិចំនួន ៧ ខ្សែ ក្នុងខេត្ត Nan និង Phayao ក្នុងប្រទេសថៃ បណ្តាលឱ្យបាក់ស្ពាន និងបាក់ស្រុតផ្លូវយ៉ាងធ្ងន់ធ្ងរ។ ជាការឆ្លើយតប អាជ្ញាធរថៃ បានអំពាវនាវឱ្យអ្នកបើកបរចៀសវាងការធ្វើដំណើរតាមផ្លូវដែលរងផលប៉ះពាល់ទាំងនោះ។

យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត នៅក្នុងខេត្ត Nan ទឹកជំនន់បានធ្វើឱ្យផ្នែកខ្លះនៃផ្លូវជាតិជាច្រើន មិនអាចធ្វើដំណើរបាន ខណៈស្ពាននៅលើផ្លូវជាតិមួយចំនួន បានបាក់ស្រុត និងខ្លះទៀតក៏ត្រូវបានទឹកហូរច្រោះដាច់។ ដោយឡែកនៅក្នុងខេត្ត Phayao ទឹកជំនន់បានហូរហែកាត់ផ្លូវជាតិមួយខ្សែ ក្នុងស្រុក Pong ដែលធ្វើឱ្យយានយន្តធុនតូចមិនអាចឆ្លងកាត់បាន។

បច្ចុប្បន្ននេះ អាជ្ញាធរថៃ បានណែនាំឱ្យពលរដ្ឋប្រើប្រាស់ផ្លូវជាតិណាដែលអាចធ្វើដំណើរបានសិន ដោយសារមូលហេតុមិនទាន់មានផ្លូវវាងត្រឹមត្រូវ៕ 

Khcct banner

អត្ថបទទាក់ទង