Swift cc time

រុស្ស៊ី បើកផ្លូវ វិនិយោគរោងចក្រនុយក្លេអ៊ែរ កំពង់ផែ និងរោងចក្រប្រេងនៅមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បានទទួលជួបពិភាក្សាជាមួយមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅក្នុងទីក្រុងម៉ូស្គូ។ នៅក្នុងជំនួបនោះ លោក ពូទីន បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយការបរទេស សន្តិសុខ និងគម្រោងសេដ្ឋកិច្ចរួមគ្នានានា រួមទាំងផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ កំពង់ផែសមុទ្រ និងរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

យោងតាមការចុះផ្សាយរបស់កាសែត Irrawaddy រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov ក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងកាត ជីកសិកម្ម និងគ្រឿងចក្រ ព្រមទាំងបង្កើនការនាំចូលកសិផល និងផលិតផលកាត់ដេរពីមីយ៉ាន់ម៉ាវិញ។

ដំណើរទស្សនកិច្ចនេះ គឺជាដំណើរកម្សាន្តក្រៅប្រទេសលើកទី៥ ហើយរបស់លោក មីន អ៊ុងឡាំង ចាប់តាំងពីលោកបានប្រកាសតាំងខ្លួនជាប្រធានាធិបតីកាលពីខែមេសា ក្នុងគោលបំណងស្វែងរកការទទួលស្គាល់ និងភាពស្របច្បាប់ជាអន្តរជាតិសម្រាប់របបដឹកនាំរបស់លោក។ លោកមីន អ៊ុងឡាំង ត្រូវបានរាយការណ៍ថា នឹងធ្វើទស្សនកិច្ចមកកម្ពុជានាដើមខែកញ្ញាក្រោយ៕

Khcct banner

អត្ថបទទាក់ទង