Swift cc time

អ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រហ័រមូសរហូត បើអាម៉េរិកមិនលុបចោលការហាមឃាត់ប្រេងអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់

អ៊ីរ៉ង់៖ លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអង្គារថា ច្រកសមុទ្រហ័រមូសនឹងនៅតែបិទរហូតដល់ការបិទផ្លូវ និងការហាមឃាត់ប្រេងដែលអាម៉េរិកដាក់លើអ៊ីរ៉ង់ត្រូវបានលុបចោល។ លោក Ghalibaf ព្រមានទៀតថា អ៊ីរ៉ង់នៅតែត្រៀមខ្លួនឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះសម្ពាធយោធាណាមួយដែលកើតឡើងជាថ្មីរបស់អាម៉េរិក ហើយភាគីណាមួយដែលបន្ត ការឈ្លានពាន ឬការគំរាមកំហែង ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនឹងប្រឈមមុខនឹងការបរាជ័យធ្ងន់ធ្ងរជាងនេះ។

ប្រធានសភាអ៊ីរ៉ង់នៅតែបន្តបង្ហាញជំហររបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រជាផ្នែកមួយនៃលទ្ធផលនៃការប្រឈមមុខដាក់គ្នាចុងក្រោយជាមួយសហរដ្ឋអាម៉េរិក លោកថាអាម៉េរិកបានបរាជ័យក្នុងការសម្រេចបាននូវគោលបំណងយោធា និងនយោបាយរបស់ខ្លួន។ លោក Ghalibaf ចាត់ទុកអនុស្សរណៈនៃការយោគយល់គ្នារបស់ទីក្រុងអ៊ីស្លាម៉ាបាដថាជាភស្តុតាងនៃអ្វីដែលលោកបានពិពណ៌នាថាជាជ័យជម្នះរបស់ប្រជាជនអ៊ីរ៉ង់ និងការបរាជ័យនៃយុទ្ធនាការរបស់សហរដ្ឋអាម៉េរិក។

លោកសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់នឹងមិនយកឈាមរបស់មេដឹកនាំអ៊ីរ៉ង់ដែលត្រូវបានសត្រូវសម្លាប់មកធ្វើការសម្របសម្រួលឡើយ ហើយអ្នកដែលទទួលខុសត្រូវចំពោះសង្គ្រាមនឹងត្រូវទទួលខុសត្រូវនៅទីបំផុត។លោកបន្ថែមទៀតថា សត្រូវរបស់អ៊ីរ៉ង់រំពឹងថាយុទ្ធនាការយោធារបស់ពួកគេនឹងធ្វើឱ្យសាធារណរដ្ឋអ៊ីស្លាមចុះខ្សោយ ប៉ុន្តែផ្ទុយទៅវិញពួកគេបានជួបប្រទះនិងការតស៊ូពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ទាំងអស់គ្នា៕

Khcct banner

អត្ថបទទាក់ទង