Swift cc time

ឥណ្ឌូណេស៊ី រឹបអូសម៉ាទឹកកក ២,៦តោន និងបារីជាង ១,៥លានដើម ពីលើកប៉ាល់មួយគ្រឿង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចាកាតា៖ អាជ្ញាធរបង្ក្រាបគ្រឿងញៀនឥណ្ឌូណេស៊ី (BNN) សហការជាមួយមន្ត្រីគយ បានចុះប្រតិបត្តិការបង្ក្រាប និងរឹបអូសបានថ្នាំញៀនប្រភេទម៉ាទឹកកករាវ (Liquid methamphetamine) ទម្ងន់រហូតដល់ ២,៦តោន ដែលត្រូវបានលាក់ទុកក្នុងធុងទឹកធំៗនៅលើកប៉ាល់ដោតទង់ជាតិកោះតង់ហ្សានីមួយគ្រឿង ឈ្មោះ MV Rain Maker នៅជិតតំបន់ Bengkalis ក្នុងខេត្ត Riau។ នៅក្នុងប្រតិបត្តិការដ៏ធំនេះ សមត្ថកិច្ចបានចាប់ខ្លួននាវិកចំនួន ១០នាក់ ដែលសុទ្ធសឹងជាជនជាតិមីយ៉ាន់ម៉ា ព្រមទាំងរឹបអូសបានបារីខុសច្បាប់ជាង ១,៥លានដើមបន្ថែមទៀតនៅលើកប៉ាល់នោះ។

ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ថា មានកប៉ាល់មួយបានធ្វើដំណើរចេញពី Sarawak ប្រទេសម៉ាឡេស៊ី ឆ្លងកាត់សមុទ្រ Andaman ដើម្បីនាំយកគ្រឿងញៀនចូលមកកាន់ឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា នេះជាការបង្ក្រាបគ្រឿងញៀនលើកប៉ាល់ទង់ជាតិតង់ហ្សានីលើកទី២ នៅក្នុងខែសីហានេះ ដោយកាលពីថ្ងៃទី៨ ខែសីហា កន្លងទៅ អាជ្ញាធរឥណ្ឌូណេស៊ីទើបតែបានរឹបអូសថ្នាំកតាមីន (Ketamine) ទម្ងន់ ១,៣តោន និងចាប់ខ្លួននាវិក ៨នាក់នៅជិតកោះ Riau៕

Khcct banner

អត្ថបទទាក់ទង