Swift cc time

កូរ៉េខាងជើង ចាត់ទុកសមយុទ្ធរួមរបស់អាម៉េរិក-កូរ៉េខាងត្បូងជាការគំរាមគំហែងដោយបើកចំហ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃពុធនេះបានរិះគន់សមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងថាជាការគំរាមកំហែងភ្លាមៗ និងបើកចំហបំផុតចំពោះប្រទេសកូរ៉េខាងជើង និងសន្តិសុខនៅក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋបានអត្ថាធិប្បាយបន្ថែមដោយដាក់ចំណងជើងអត្ថបទរបស់ខ្លួនធំៗថា កូរ៉េខាងជើងនឹងអនុវត្តសិទ្ធិក្នុងការការពារខ្លួន ដើម្បីបន្សាបការគំរាមកំហែងយោធាពីកងកម្លាំងអរិភាពតាមរយៈសកម្មភាពដែលគំរាមគំហែងដល់កូរ៉េខាងជើង។

ទីភ្នាក់ងារ KCNA បានរាយការណ៍ទៀតថា សមយុទ្ធយោធា Ulchi Freedom Shield រយៈពេល ១១ ថ្ងៃរបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងជាជាការកញុះញង់សង្គ្រាមដែលបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ ការរិះគន់នេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយយ៉ាងច្រើនលើការចូលរួមរបស់សហរដ្ឋអាម៉េរិកនៅក្នុងសមយុទ្ធប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង ដោយលោកត្រាំបានរម្លឹកថាទំនាក់ទំនងរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងតែស្ថិតក្នុងភាពល្អប្រសើរ។

លោក ដូណាល់ត្រាំ កាលពីថ្ងៃចន្ទបាននិយាយថា លោក គីម បានឆ្លើយតបទៅនឹងសំណើរបស់លោក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ៕

Khcct banner

អត្ថបទទាក់ទង