Swift cc time

យុវជនកម្ពុជា ៣ក្រុម ឈ្នះជ័យលាភីពីការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រ ២០២៦ នឹងបន្តប្រកួតនៅថ្នាក់តំបន់

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ភ្នំពេញ៖ យុវជនកម្ពុជា ៣ក្រុម ឈ្នះជ័័យលាភីក្នុងការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026) ក្នុងចំណោមបេក្ខភាពទាំង ៣៤ក្រុម ប្រមាណ ១២០នាក់ ក្នុងការប្រកួតរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

ក្រោយការប្រកួតរយៈពេល២ថ្ងៃ ក្នុងចំណោមបេក្ខភាពទាំង ៣៤ក្រុម គេបានរកឃើញក្រុមជ័យលាភីចំនួន៣ ដោយក្រុមជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ចំនួន ២.០០០ដុល្លារ លេខ ២ ទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ ដុល្លារ និងលេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ ដុល្លារ។

បន្ថែមពីលើនេះ កម្មវិធី ក៏បានប្រកាសក្រុមឆ្នើម ២ក្រុម បន្ថែមពីលើក្រុមជ័យលាភីទាំង៣ ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ១០សប្ដាហ៍ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតបន្តទៀត។

គួរបញ្ជាក់ថា ក្រុមឆ្នើមតំណាងប្រទេសកម្ពុជា នឹងបន្តចូលរួមការប្រកួតថ្នាក់តំបន់ ដែលមានការចូលរួមប្រកួតពីបេក្ខភាពសរុបចំនួន ១៥៧ក្រុម ស្មើនឹង ៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជននិងគ្រឹះស្ថានអប់រំ៕

Khcct banner

អត្ថបទទាក់ទង