Swift cc time

មូលនិធិសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ផ្តល់អាហារូបករណ៍ ៣៥០កន្លែង សម្រាប់សិស្ស-និស្សិត សិក្សាភាសាអង់គ្លេស

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ មូលនិធិសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ និងអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា ផ្តល់អាហារូបករណ៍ ៣៥០កន្លែង (ពី១០%ដល់១០០%) សម្រាប់សិស្ស-និស្សិត សិក្សាភាសាអង់គ្លេសគ្រប់កម្រិត នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា-សាខាអូរប្ញស្សី។

 

យោងតាមគេហទំព័រ មូលនិធិសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ បានឱ្យដឹងថា គោលបំណងនៃកិច្ចសហប្រតិបត្តិការនេះគឺដើម្បីផ្តល់ឱកាសដល់សិស្សនិស្សិតបន្តការសិក្សា ក្នុងការកសាងអនាគតដ៏វែងឆ្ងាយ និងកសាងធនធានសម្រាប់ប្រទេសជាតិ។ ការផ្តល់អាហារូបករណ៍នេះ មិនត្រឹមតែជាជំនួយសម្រាប់ការសិក្សាទេ ប៉ុន្តែបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងកតញ្ញូចំពោះ ជាតិមាតុភូមិ។

បើតាមសេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍ កម្មវិធីនេះកំពុងបើកទទួលពាក្យស្នើសុំពីសំណាក់សិស្ស-និស្សិតដែលមានបំណងបន្តការសិក្សា។ អាហារូបករណ៍នេះត្រូវបានផ្តល់ជូនសម្រាប់បេក្ខជនចំនួន ៣៥០ នាក់ដំបូងតែប៉ុណ្ណោះ ដោយការជ្រើសរើសនឹងផ្អែកលើកម្រិតសមត្ថភាព ស្ថានភាពជីវភាព និងការបំពេញបែបបទដាក់ពាក្យជាក់ស្តែងរបស់បេក្ខជនម្នាក់ៗ។

សម្រាប់សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះ និងដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់អនឡាញ https://forms.gle/fGp18uXMrtz9dVVUA ដោយការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦។ ករណីមានចម្ងល់ សូមទាក់ទងទៅកាន់ https://t.me/puciflorussey

Khcct banner

អត្ថបទទាក់ទង