Swift cc time

ក្រុមហ៊ុនមួយនៅឥណ្ឌា ចង់ចេញច្បាប់ឱ្យបុគ្គលិកឈប់សម្រាកពេលពួកគេមិនសប្បាយចិត្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌា៖ លោក Harsh Goenka ជាសេដ្ឋី និងប្រធានក្រុមហ៊ុន RPG Group នៅប្រទេសឥណ្ឌា បានបើកឱ្យមានការដេញដោលមួយអំពីសុខុមាលភាពបុគ្គលិក បន្ទាប់ពីលោកបានចែករំលែកនៅលើបណ្តាញសង្គម X ពីគោលនយោបាយប្លែកមួយរបស់ក្រុមហ៊ុនលក់រាយចិនឈ្មោះ Pang Dong Lai ដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកដោយទទួលបានប្រាក់បៀវត្សរ៍ធម្មតា ដោយគ្រាន់តែពួកគេ «មានអារម្មណ៍មិនសប្បាយចិត្ត»។

យោងតាមការបង្ហោះរបស់លោក Goenka បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុនចិន លោក Yu Donglai បានកំណត់ «ថ្ងៃឈប់សម្រាកពេលមិនសប្បាយចិត្ត» (Unhappy Leave) ចំនួន ១០ ថ្ងៃក្នុងមួយឆ្នាំ ដោយមានទស្សនវិជ្ជាសាមញ្ញថា «បើគ្មានអារម្មណ៍សប្បាយចិត្ត មិនបាច់មកធ្វើការទេ» ហើយថ្នាក់ដឹកនាំគ្មានសិទ្ធិបដិសេធសំណើនេះឡើយ។

ឆ្លើយតបនឹងគំនិតនេះ លោក Goenka បានចោទសួរថា តើគោលនយោបាយបែបនេះអាចយកមកអនុវត្តនៅក្នុងបរិបទប្រទេសឥណ្ឌាបានដែរឬទេ?

លោកបានគូសបញ្ជាក់ថា ជំនួសឱ្យការបង្កើត «ច្បាប់ឈប់សម្រាកពេលមិនសប្បាយចិត្ត» ក្រុមហ៊ុននានាគួរតែផ្តោតលើការបង្កើតបរិស្ថានការងារដែលមានសុខភាពល្អ និងទប់ស្កាត់ការបាក់កម្លាំងធ្វើការ (Burnout) ដើម្បីធ្វើឱ្យបុគ្គលិកមានចំណង់ចង់មកធ្វើការដោយស្មោះស្ម័គ្រជំនួសវិញ៕

Khcct banner

អត្ថបទទាក់ទង