Swift cc time

អ៊ីរ៉ង់ គំរាមបន្តវាយលុកនៅច្រកសមុទ្រហ័រមូស ប្រសិនបើការទូតជាមួយអាម៉េរិកបរាជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេដឹកនាំកំពូលអ៊ីរ៉ង់ទីបី លោក ម៉ូជតាបា ខាមេណៃ

ឌូបៃ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងាររ៉យទ័រកាលពីថ្ងៃចន្ទ (១៧ សីហា) ថាអ៊ីរ៉ង់បានសម្រេចចិត្តផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនពីការការពារទៅជាការវាយលុកពេញលេញដោយសារតែការជាប់គាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីយល់ព្រមលើការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្រ្គាមរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។ មន្ត្រីអ៊ីរ៉ង់ម្នាក់បានបញ្ជាក់ថាយោធាអ៊ីរ៉ង់ត្រូវតែត្រៀមខ្លួនដើម្បីបង្កើនភាពតានតឹងនៅច្រកសមុទ្រ ហ័រមូស និងតំបន់កាន់តែខ្លាំងក្លាជាងមុន មន្រ្តីរូបនេះព្រមានទៀតថាអ៊ីរ៉ង់នឹងធ្វើការវាយប្រហារយោធាទាន់ពេលវេលា និងច្បាស់លាស់បំផុត ដើម្បីបំបែកការបិទផ្លូវរបស់កងទ័ពជើងទឹកអាម៉េរិកនៅច្រកសមុទ្រហ័រមូស ប្រសិនបើការទូតបរាជ័យ។

កាលពីថ្ងៃច័ន្ទគឺជាថ្ងៃដែលអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយក្រោមអនុស្សរណៈនៃការយោគយល់គ្នាដែលបានព្រមព្រៀងបទឈប់បាញ់ ៦០ ថ្ងៃជាមួយគ្នាកាលពីខែមិថុនា ។ កិច្ចព្រមព្រៀងនេះ ដែលបានប្រកាសពីការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់វិស័យបានរលាយបាត់យ៉ាងឆាប់រហ័សដោយសារជម្លោះអំពីការគ្រប់គ្រងច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវទឹកតូចចង្អៀតដែលប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំរបស់ពិភពលោកហូរកាត់មុនសង្គ្រាម៕

Khcct banner

អត្ថបទទាក់ទង