Swift cc time

ត្រាំ គំរាមបំផ្ទុះគ្រាប់បែកលើប្រទេសអូម៉ង់ បើរារាំងកិច្ចព្រមព្រៀងអាម៉េរិកជាមួយអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូណាល់ត្រាំ កាលពីថ្ងៃចន្ទបានគំរាមបំផ្ទុះគ្រាប់បែកលើប្រទេសអូម៉ង់ ប្រសិនបើប្រទេសនេះនៅតែបន្តរារាំងកិច្ចព្រមព្រៀងរបស់សហរដ្ឋអាម៉េរិកជាមួយអ៊ីរ៉ង់លើច្រកសមុទ្រ ហ័រមូស ។ លោក ត្រាំ បានប្រាប់អ្នកកាសែត Fox News លោក Trey Yingst ថា «ប្រសិនបើប្រទេសអូម៉ង់រារាំង យើងនឹងបំផ្ទុះគ្រាប់បែកលើពួកគេ» ដោយនេះលោកសំដៅទៅលើការចរចាដាច់ដោយឡែកមួយដែលកំពុងដំណើរការរវាងប្រទេសអូម៉ង់ និងអ៊ីរ៉ង់លើការគ្រប់គ្រងច្រកសមុទ្រ ខណៈដែលអាម៉េរិកក៏កំពុងបន្តការចរចាផ្ទាល់ខ្លួនជាមួយអ៊ីរ៉ង់ដែរ។

លោក Trey Yingst អ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់ Fox News 

លោក ត្រាំ ក៏បានបញ្ជាក់ក្នុងបទសម្ភាសន៍ថាអ៊ីរ៉ង់គួរតែលើកទង់សនៃការចុះចាញ់ លោកទទូចទៀតថា លោកមិនប្រញាប់ប្រញាល់ក្នុងការឈានដល់កិច្ចព្រមព្រៀងទេ ទោះបីជាប្រឈមជាមួយនឹងការបាត់បង់ប្រជាប្រិយភាពមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខនេះក៏ដោយ។ លោក ត្រាំ បានប្រាប់លោក Yingst ថា លោកមានទំនាក់ទំនងផ្ទាល់ពីក្រោយរវាងរដ្ឋបាលរបស់លោក និងមន្ត្រីនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

គួររម្លឹកថាមន្ត្រីអ៊ីរ៉ង់ និងអូម៉ង់កំពុងតែមានកិច្ចពិភាក្សាគ្នាដាច់ដោយឡែកមួយពីអាម៉េរិកដើម្បីរៀបចំនាវាចរណ៍ដឹកជញ្ជូននៅតាមសមុទ្រហ័រមូសឡើងវិញ ហើយក្រសួងការបរទេសនៅទីក្រុងតេអេរ៉ង់បាននិយាយកាលពីព្រឹកថ្ងៃចន្ទថា ភាគីទាំងពីរកំពុងធ្វើការលើសេចក្តីប្រកាសរួមមួយ ដែលការចរចាគ្នានេះបានធ្វើឲ្យអាម៉េរិកមានការខឹងសម្បារជាខ្លាំងចំពោះអូម៉ង់ដែលបានលូកដៃចូលក្នុងច្រកសមុទ្រហ័រមូស៕

Khcct banner

អត្ថបទទាក់ទង