Swift cc time

សិស្សវិទ្យាល័យព្រែកលៀប តំណាងកម្ពុជាចូលរួម«វេទិកាយុវជនអន្តរជាតិ» WYF-FLALS 2026 នៅទីក្រុងម៉ាកាវ ប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិស្សវិទ្យាល័យព្រែកលៀប នឹងចូលរួមក្នុងវេទិកាយុវជនអន្តរជាតិ World Youth Forum – Future Liberal Arts Leadership Summit (WYF-FLALS) 2026 ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាកាវ ពីថ្ងៃទី១៥-១៩ សីហា ២០២៦។ វេទិកាអន្តរជាតិនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលប្រមូលផ្តុំយុវជន និងអ្នកអប់រំមកពីបណ្តាប្រទេសនានា ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងទស្សនវិស័យជុំវិញការអប់រំ ភាពជាអ្នកដឹកនាំ ការច្នៃប្រឌិត និងការត្រៀមសមត្ថភាពយុវជនសម្រាប់ពិភពលោកនាពេលអនាគត។

ដំណើរចូលរួមនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាល័យព្រែកលៀប ក្នុងការពង្រីកឱកាសសិក្សាបែបសតវត្សរ៍ទី២១ ទាំងក្នុង និងក្រៅថ្នាក់រៀន។ តាមរយៈវេទិកានេះ សិស្សានុសិស្សទទួលបានឱកាសពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ ការទំនាក់ទំនងជាភាសាអង់គ្លេស ការធ្វើការជាក្រុម ការគិតបែបស៊ីជម្រៅ (Critical Thinking) និងការដោះស្រាយបញ្ហាជាក់ស្តែង។ ទន្ទឹមនឹងនេះ ការចូលរួមជាមួយយុវជនចម្រុះជាតិសាសន៍ បានជួយឱ្យយុវជនស្វែងយល់ពីបរិបទអប់រំ និងវប្បធម៌ថ្មីៗ ពង្រីកការយល់ដឹងអំពីតួនាទីរបស់យុវជនក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបង្កើតបណ្តាញមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយ។

បទពិសោធជាក់ស្តែងពីវេទិកា WYF-FLALS 2026 នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកដឹកនាំវ័យក្មេងប្រកបដោយសក្តានុពល និងការទទួលខុសត្រូវ ដើម្បីចូលរួមចំណែកអភិវឌ្ឍសាលារៀន សហគមន៍ និងសង្គមជាតិនាពេលអនាគត។ វេទិកានេះជាឱកាសឱ្យយុវជនបណ្តាប្រទេសផ្សេងៗគ្នាបានជជែកដេញដោល ស្វែងរកដំណោះស្រាយនវានុវត្តន៍ បច្ចេកវិទ្យាបៃតង និងការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ដោយយុវជនលែងត្រឹមតែជាអ្នករងគ្រោះទៀតហើយ ប៉ុន្តែពួកគេជាអ្នកដឹកនាំ និងជាអ្នកអនុវត្តសកម្មភាពផ្ទាល់ដើម្បីការពារភពផែនដី៕


Khcct banner

អត្ថបទទាក់ទង