អ៊ីស្រាអែល៖ រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមរបស់អ៊ីស្រាអែលលោក Ben-Gvir បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា អ៊ីស្រាអែលគួរតែសម្លាប់មនុស្សដែលរស់នៅតំបន់ហ្គាហ្សាប្រមាណចាប់ពី «៣០ ទៅ ៤០ នាក់» ជារៀងរាល់យប់នៅហ្គាហ្សា ហើយគួរតែសាងសង់ការតាំងទីលំនៅរបស់ជនជាតិអ៊ីស្រាអែលថ្មីនៅក្នុងតំបន់ប៉ាឡេស្ទីន។
លោក Ben-Gvir បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា លោកមិនយល់ស្របនឹងការបន្ថយប្រតិបត្តិការយោធាថ្មីៗរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅហ្គាហ្សា ឡើយ លោកថាយោធាគួរតែសម្លាប់ពលរដ្ឋរស់នៅទីនោះចាប់ពី ៣០ ទៅ ៤០ នាក់ក្នុងមួយយប់។ លោកសង្គត់ធ្ងន់ថាមនុស្សដែលរស់នៅទីនោះមិនសមមានជីវិតរស់នៅឡើយ។ លោក Ben-Gvir ក៏បានអំពាវនាវឱ្យមានការបង្កើតឡើងវិញនូវការតាំងទីលំនៅរបស់ជនជាតិយូដា (អ៊ីស្រាអែល)នៅក្នុងទឹកដីប៉ាឡេស្ទីន។
លោក Ben-Gvir បញ្ជាក់ទៀតថាលោកធ្លាប់ស្រមៃចង់ឲ្យតំបន់ហ្គាហ្សាទាំងមូលស្ថិតនៅក្រោមកម្មសិទ្ធិរបស់អ៊ីស្រាអែល លោកជំរុញឲ្យពលរដ្ឋដែលកំពុងតែរស់នៅក្នុងតំបន់ត្រូវតែបន្តធ្វើចំណាកស្រុកបន្ថែមទៀត៕