Swift cc time

ត្រាំ ថាអាម៉េរិកកំពុងកាត់បន្ថយសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ក្រោយរងការគំរាមពីកូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសថាសមយុទ្ធយោធា «មិនសមរម្យ និងមានអរិភាព» ជាមួយកូរ៉េខាងត្បូង ដែលត្រូវបានរចនាឡើងដើម្បីរៀបចំសម្រាប់ការពារខ្លួនពីវាយប្រហារដែលអាចកើតមានដោយកូរ៉េខាងជើង នឹងត្រូវបានកាត់បន្ថយចំនួនយោធា លោកថានេះដោយសារតែទំនាក់ទំនងរបស់លោកជាមួយកូរ៉េខាងជើងល្អ លោកបញ្ជាក់ទៀតថាទោះបីជាវាយឺតពេលក្នុងការលុបចោលក៏ដោយ លោកបានណែនាំលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាម ឱ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។ ការកាត់បន្ថយសមយុទ្ធជាមួយកូរ៉េខាងត្បូងនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលបាលីស្ទិកថ្មីជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រជប៉ុន និងកូរ៉េខាងត្បូងដើម្បីគំរាមគំហែងមុនសមយុទ្ធរបស់កូរ៉េខាងត្បូង-អាម៉េរិកធ្វើឡើងទ្រង់ទ្រាយធំរួមគ្នាចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៧ ខែសីហា ដែលមានគោលបំណងទប់ទល់នឹងសមត្ថភាពនុយក្លេអ៊ែរ និងអាវុធដែលកំពុងវិវឌ្ឍរបស់កូរ៉េខាងជើង។

លោក ដូណាល់ត្រាំ បានប្រកាសតាមបណ្តាញសង្គម Trust Social ថាដោយផ្អែកលើទំនាក់ទំនងល្អរបស់លោកជាមួយលោកគីមជុងអ៊ុន នៃប្រទេសកូរ៉េខាងជើង លោកមិនសប្បាយចិត្តការដែលថាសហរដ្ឋអាម៉េរិកបានយល់ព្រមចូលរួមក្នុងសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងដែលធ្វើជាមួយគ្នាជាយូរមកហើយនោះទេ។ លោកថា សមយុទ្ធទាំងនេះមិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ ដោយការចំណាយភាគច្រើនត្រូវបានបង់ដោយសហរដ្ឋអាម៉េរិក ហើយថែមទាំងបញ្ជូនសញ្ញាមួយដែលមិនសមរម្យ និងមានអរិភាពទាំងស្រុងទៅកាន់ប្រទេសកូរ៉េខាងជើងទៀត។

លោកសង្គត់ធ្ងន់ថា លោកធ្លាប់បានសួរប្រធានាធិបតីកូរ៉េខាងត្បូងថាតើពួកគេចង់ចូលរួមជាមួយអាម៉េរិកក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែរឬទេ ហើយកូរ៉េខាងត្បួងបែរជាឆ្លើយបដិសេធទៅវិញ។ លោកថានេះធ្វើឲ្យលោកមានការខកចិត្តជាខ្លាំង ដូចច្នេះលោកបានបញ្ជាឲ្យកាន់បន្ថយសមយុទ្ធជាមួយកូរ៉េខាងត្បូង៕

Khcct banner

អត្ថបទទាក់ទង