Swift cc time

អង្គការមូលនិធិសប្បុរសធម៌ឆឺជី បើកថ្នាក់រៀន «ភាសាចិន» តាមអនឡាញ ដោយឥតគិតថ្លៃ ជាមួយគ្រូជនជាតិដើមផ្ទាល់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ កម្មវិធីបណ្តុះបណ្តាលភាសាចិនតាមប្រព័ន្ធអនឡាញ ជំនាន់ទី២ បានប្រកាសបើកទទួលពាក្យចុះឈ្មោះចូលរៀន ដោយផ្តល់ការសិក្សាដោយឥតគិតថ្លៃ និងបង្រៀនដោយផ្ទាល់ពីសំណាក់គ្រូបង្រៀនជាជនជាតិដើម។ វគ្គបណ្តុះបណ្តាលថ្មីនេះ នឹងចាប់ផ្តើមដំណើរការបង្រៀនពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដោយការសិក្សានឹងប្រព្រឹត្តទៅនៅពេលយប់ ចន្លោះពីម៉ោង ៧:០០ ដល់ម៉ោង ៩:០០ នាទីយប់។

 

យោងតាមគេហទំព័រ អង្គការមូលនិធិសប្បុរសធម៌ឆឺជី បានឱ្យដឹងថា អំឡុងពេលសិក្សា សិក្ខាកាមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការពង្រឹងសមត្ថភាពទំនាក់ទំនងភាសាចិនជាក់ស្តែង ការយល់ដឹងពីការផ្លាស់ប្តូរវប្បធម៌ និងការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ដើម្បីអភិវឌ្ឍន៍ខ្លួន។ បន្ថែមពីនេះ សិក្ខាកាមដែលមានស្នាដៃលេចធ្លោក៏នឹងមានឱកាសទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេសផងដែរ។

 

បើតាមប្រភពដដែល ការបើកទទួលពាក្យចុះឈ្មោះចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ សិស្ស-និស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់ https://www.surveycake.com/s/1q98X ឬស្កេន QR Code ដោយសូមអានព័ត៌មានលម្អិតឱ្យបានច្បាស់លាស់មុនពេលបំពេញពាក្យ។ ការជ្រើសរើសនេះ នឹងផ្តល់អាទិភាពពិសេសសម្រាប់បេក្ខជនដែលមានទីលំនៅក្នុងរាជធានីភ្នំពេញ៕


Khcct banner

អត្ថបទទាក់ទង