Swift cc time

និស្សិតកម្ពុជា៤០រូប ទទួលបានអាហារូបករណ៍សិក្សានៅរុស្ស៊ីលើជំនាញសំខាន់ៗចំនួន៨ អាចជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងអប់រំ

ភ្នំពេញ៖ និស្សិតកម្ពុជា៤០រូប ទទួលបានអាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ សិក្សាលើជំនាញសំខាន់ៗចំនួន៨ កសាងសមត្ថភាព ចំណេះដឹង និងជំនាញបទពិសោធនានា ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យប្រកបដោយវិបុលភាព។

សម្រាប់ឆ្នាំនេះ ជ័យលាភីអាហារូបករណ៍ ៤០រូប ត្រូវបានជ្រើសរើសឱ្យសិក្សាលើមុខជំនាញយុទ្ធសាស្ត្រចម្រុះចាប់ពី ស្វ័យប្រវត្តិកម្ម, វិស្វកម្មកម្មវិធី, ថាមពលអគ្គិសនី និងនុយក្លេអ៊ែរ, រូបវិទ្យាកម្ដៅ, មេកាត្រូនិក, មនុស្សយន្ត, វិស្វកម្មយន្តហោះ រហូតដល់វេជ្ជសាស្ត្រ, សន្តិសុខព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានជួបសំណេះសំណាលជាមួយយុវជនទាំង៤០រូប នឹងបានលើកទឹកចិត្តដល់និស្សិតជ័យលាភី ឱ្យបន្តពង្រឹងសមត្ថភាពភាសាបរទេស ជាពិសេសភាសារុស្ស៊ី និងភាសាអង់គ្លេសឱ្យបានស្ទាត់ជំនាញ ចេះទាញយកអត្ថប្រយោជន៍ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកធ្វើជាឧបករណ៍ជំនួយដ៏មានប្រសិទ្ធភាពក្នុងការសិក្សា ស្របតាមបរិបទអប់រំឌីជីថលសម័យទំនើប ដើម្បីអភិវឌ្ឍខ្លួនក្លាយជាធនធានមនុស្សដ៏មានតម្លៃ ត្រឡប់មកចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិវិញ៕

Khcct banner

អត្ថបទទាក់ទង