Swift cc time

ឱកាសនិស្សិតកម្ពុជា! DAAD ផ្តល់«អាហារូបករណ៍ពេញលេញ»សម្រាប់សិក្សាថ្នាក់បណ្ឌិត (PhD) នៅអាល្លឺម៉ង់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ការិយាល័យផ្លាស់ប្តូរការសិក្សានៅអាល្លឺម៉ង់ដែលហៅកាត់ថា DAAD បើកទទួលពាក្យសម្រាប់ឱកាសសិក្សាថ្នាក់បណ្ឌិត (PhD) ដែលផ្តល់អាហារូបករណ៍ពេញលេញនៅប្រទេសអាល្លឺម៉ង់ ក្រោមកម្មវិធី ៣ ប្រភេទ ដូចជា កម្មវិធីបណ្ឌិត , ស្រាវជ្រាវរយៈពេលខ្លី , និង កម្មវិធីបណ្ឌិតដឹកនាំស្រាវជ្រាវដោយសាកលវិទ្យាល័យពីរក្នុងស្រុកនិងអាល្លឺម៉ង់។

យោងតាមគេហទំព័រ DAAD Lectureship Cambodia បានឱ្យដឹងថា សិស្សដែលចង់ដាក់ពាក្យសិក្សាកម្មវិធីបណ្ឌិត (Full PhD Programme)  អាចចូលទៅកាន់តំណភ្ជាប់ daad.de/go/en/stipa57135739 ។ រីឯ សិស្សដែលមានចំណាប់អារម្មណ៍ផ្នែកស្រាវជ្រាវរយៈពេលខ្លី (Short-Term Research Grants) គឺ មានរយៈពេល ២ ដល់ ១២ ខែ សិស្សអាចដាក់ពាកកុយបានតាមរយៈ daad.de/go/en/stipa57742121

ក្រៅពីកម្មវិធីថ្នាក់បណ្ឌិត និងកម្មវិធីស្រាវជ្រាវរយៈពេលខ្លី អាហារូបករណ៍នេះក៏មានជម្រើស កម្មវិធីបណ្ឌិតដឹកនាំស្រាវជ្រាវដោយសាកលវិទ្យាល័យពីរក្នុងស្រុកនិងអាល្លឺម៉ង់ (Bi-nationally Supervised Doctoral Degrees/Cotutelle) ដែលមានរយៈពេល ៧ ដល់ ២៤ ខែ។ សិស្សអាចដាក់ពាក្យតាមរយៈ daad.de/go/en/stipa57507783

 

អាហារូបករណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់និស្សិត និងអ្នកស្រាវជ្រាវដែលមានបំណងបន្តការសិក្សាថ្នាក់បណ្ឌិត ឬអនុវត្តការស្រាវជ្រាវនៅប្រទេសអាល្លឺម៉ង់។ សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យឱ្យបានមុនថ្ងៃផុតកំណត់ដាក់ពាក្យ ៧ និង ២១ តុលា ២០២៦៕

Khcct banner

អត្ថបទទាក់ទង