Swift cc time

ឱកាសសិក្សា«ភាសាកូរ៉េ»ថ្នាក់ដំបូង សម្រាប់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដោយឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សាលាវិជ្ជាជីវៈទេសចរណ៍ សហការជាមួយ GO&DO International បានបើក វគ្គសិក្សា "ភាសាកូរ៉េថ្នាក់ដំបូង សម្រាប់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច" សម្រាប់ពលរដ្ឋខ្មែរសិក្សាដោយឥតគិតថ្លៃ។ យុវជននឹងបានរៀនដោយផ្ទាល់ជាមួយគ្រូជនជាតិកូរ៉េ ដែលមានបទពិសោធន៍ ដើម្បីអភិវឌ្ឍភាសាកូរ៉េ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

បើតាមក្រសួងទេសចរណ៍ វគ្គសិក្សា "ភាសាកូរ៉េថ្នាក់ដំបូង សម្រាប់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច" ជាកម្មវិធីពិសេសសិក្សាដោយឥតគិតថ្លៃ ដោយសិស្សគ្រាន់តែចំណាយ ១៥ដុល្លារ សម្រាប់សៀវភៅមេរៀនតែប៉ុណ្ណោះ។ សិស្សដែលសិក្សាក្នុងវគ្គនេះ នឹងរៀនដោយផ្ទាល់ជាមួយគ្រូជនជាតិកូរ៉េ ដែលមានបទពិសោធន៍ បង្កើនជំនាញទំនាក់ទំនងជាភាសាកូរ៉េ ក្នុងវិស័យទេសចរណ៍ និងបង្កើតឱកាសការងារ និងការរីកចម្រើនក្នុងអាជីព។

សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ សូមស្កេន QR Code ដើម្បីដាក់ពាក្យ ឬទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែមតាមរយៈ ០៨១ ២៨៨ ៨១៧។ គួរបញ្ជាក់ថា វគ្គសិក្សានេះ នឹងចាប់ផ្តើមនោះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៤ រៀងរាល់ថ្ងៃចន្ទ និងថ្ងៃពុធ វេលាម៉ោង ៤:០០ ដល់ ៥:៣០ ល្ងាច នៅសាលាវិជ្ជាជីវៈទេសចរណ៍៕


Khcct banner

អត្ថបទទាក់ទង