Swift cc time

ភ្លៀងធ្លាក់ខ្លាំងនៅជប៉ុន បណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ និងអ្នកធ្វើដំណើរប្រមាណ ៧,០០០ នាក់កកស្ទះនៅព្រលានយន្តហោះ Narita

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

តូក្យូ៖ កំណត់ត្រាជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងនៅជប៉ុន បានធ្វើឱ្យអ្នកធ្វើដំណើរប្រមាណ ៧,០០០ នាក់ត្រូវកកស្ទះនៅអាកាសយានដ្ឋានអន្តរជាតិ Narita រាជធានីតូក្យូ កាលពីព្រឹកថ្ងៃសុក្រនេះ ខណៈការលិចលង់នៅតំបន់ជុំវិញបានបង្កការរអាក់រអួលដល់ប្រព័ន្ធដឹកជញ្ជូន ផ្តាច់ចរន្តអគ្គិសនីតាមផ្ទះសម្បែង និងបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៤ នាក់។

ភ្លៀងធ្លាក់ក្នុងកម្រិតលើសពី ៣៦០ មីលីម៉ែត្រ ក្នុងរយៈពេល ២៤ ម៉ោង នៅផ្នែកខ្លះនៃខេត្ត Chiba ដែលស្ថិតនៅជាប់រាជធានីតូក្យូ បានបណ្តាលឱ្យលិចផ្លូវថ្នល់ និងផ្លូវរថភ្លើង ព្រមទាំងផ្តាច់ចរន្តអគ្គិសនីនៅតាមខ្នងផ្ទះជិត ២៥,០០០ ខ្នង ចំពេលវេលាឈប់សម្រាកដ៏មមាញឹកបំផុតមួយរបស់ប្រទេសជប៉ុន។

អាជ្ញាធរជប៉ុនបានអះអាងថា មនុស្ស ៤ នាក់ត្រូវបានបាត់បង់ជីវិត រួមទាំងយ៉ាងហោចណាស់ម្នាក់បានជាប់គាំងនៅក្នុងយានយន្តដែលលិចទឹក។ បច្ចុប្បន្ន កងកម្លាំងទាហានជប៉ុន ត្រូវបានដាក់ពង្រាយទៅកាន់តំបន់កើតហេតុ ដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះ។

អ្នកនាំពាក្យអាកាសយានដ្ឋាន Narita បានឱ្យដឹងថា ការរអាក់រអួលនៃប្រព័ន្ធដឹកជញ្ជូនបានធ្វើឱ្យមនុស្សប្រមាណ ៧លាន នាក់កកស្ទះនៅព្រលានយន្តហោះ ប៉ុន្តែជើងហោះហើរទាំងអស់នៅតែត្រូវកំណត់ដំណើរការជាធម្មតានៅថ្ងៃសុក្រនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានបញ្ជាក់ថា ជើងហោះហើរមួយចំនួនអាចនឹងមានការយឺតយ៉ាវ ប៉ុន្តែមិនទាន់មានការលុបចោលជើងហោះហើរណាមួយនៅឡើយទេ។

បើតាមក្រុមហ៊ុនប្រតិបត្តិការផ្លូវល្បឿនលឿន NEXCO East ផ្លូវល្បឿនលឿនសំខាន់ៗនៅក្នុងខេត្ត Chiba រួមទាំងផ្លូវតភ្ជាប់អាកាសយានដ្ឋាន Narita ទៅកាន់កណ្តាលរាជធានីតូក្យូ នៅតែបន្តបិទ ដែលបង្ខំឱ្យអ្នកបើកបរផ្លាស់ប្តូរទៅប្រើប្រាស់ផ្លូវផ្សេង និងបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ សេវារថភ្លើងមួយចំនួននៅតែត្រូវផ្អាកនៅព្រឹកថ្ងៃសុក្រ ប៉ុន្តែខ្សែរថភ្លើងមួយចំនួនដែលតភ្ជាប់ពី Narita ទៅតូក្យូ បានចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ៕

Khcct banner

អត្ថបទទាក់ទង