Swift cc time

ក្រុមហ៊ុនអាកាសចរណ៍ Air India តម្រូវឱ្យធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបរ ក្រោយយន្តហោះ Airbus A320 របស់ឥណ្ឌាធ្លាក់ចុះកម្ពស់ ៩១ម៉ែត្រភ្លាមៗក្រោយហោះហើរបានបន្តិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ញូវដេលី៖ ក្រុមហ៊ុនអាកាសចរណ៍ Air India នឹងចាប់ផ្តើមការធ្វើតេស្តរកសារធាតុញៀនជាកាតព្វកិច្ចថ្មី និងចាំបាច់បំផុតតេស្តលើអ្នកបើកយន្តហោះទាំងអស់ ការធ្វើតេស្តទាំងនេះនឹងត្រួតពិនិត្យសារធាតុ និងថ្នាំដែលត្រូវបានហាមឃាត់ក្រោមបទប្បញ្ញត្តិអាកាសចរណ៍ ហើយនឹងត្រូវបានធ្វើឡើងរួមជាមួយនឹងវគ្គបណ្តុះបណ្តាលនៅសាលា Gurugram របស់ក្រុមហ៊ុនអាកាសចរណ៍។ ចំណាត់ការធ្វើតេស្តនេះធ្វើឡើងបន្ទាប់ពីកាលពីដើមខែ សីហានេះ មានយ៉ាងហោចណាស់អ្នកដំណើរ ២៤ នាក់បានរងរបួសនៅពេលដែលយន្តហោះ Airbus A320 បានធ្លាក់កម្ពស់ប្រហែល ៩១ ម៉ែត្រភ្លាមៗបន្ទាប់ពីចេញដំណើរពីភូកេតប្រទេសថៃទៅកាន់ញូវដេលី ក្រោយកើតហេតុអ្នកបើកបរយន្តហោះនេះបានរកឃើញសារធាតុញៀនពេលកំពុងតែបើកបរយន្តហោះ។

យោងតាមអនុស្សរណៈផ្ទៃក្នុងមួយរបស់ Air India ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ច្បាប់ដែលមានស្រាប់តម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើតេស្តចៃដន្យយ៉ាងហោចណាស់ ១០ ភាគរយនៃក្រុមនាវិកហោះហើររបស់ពួកគេក្នុងការស្វែងរកសារធាតុញៀន។អនុស្សរណៈនេះនឹងធ្វើការត្រួតពិនិត្យពេញលេញលើអ្នកបើកយន្តហោះទាំងអស់សម្រាប់សារធាតុឬថ្នាំណាមួយដែលមិនត្រូវបានអនុញ្ញាតក្រោមបទប្បញ្ញត្តិជាធរមាន។

គួរកត់សម្គាល់ថាកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Air India បានរងការវាយប្រហារយ៉ាងខ្លាំងក្លានៅក្នុងខែមិថុនា ឆ្នាំ២០២៥ នៅពេលដែលយន្តហោះជើងហោះហើរលេខ ១៧១ ឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងពីទីក្រុង Ahmedabad ដោយបានសម្លាប់មនុស្សទាំងអស់ លើកលែងតែម្នាក់ក្នុងចំណោមមនុស្ស ២៤២នាក់ ហើយនៅដើមខែ សីហានេះមានយ៉ាងហោចណាស់អ្នកដំណើរ ២៤ នាក់បានរងរបួសនៅពេលដែលយន្តហោះ Airbus A320 បានធ្លាក់កម្ពស់ប្រហែល ៩១ ម៉ែត្រភ្លាមៗបន្ទាប់ពីចេញដំណើរពីភូកេតប្រទេសថៃទៅកាន់ញូវដេលី ក្រោយកើតហេតុអ្នកបើកបរយន្តហោះនេះបានរកឃើញសារធាតុញៀនពេលកំពុងតែបើកបរយន្តហោះ៕

Khcct banner

អត្ថបទទាក់ទង