Swift cc time

ក្រុមហ៊ុន META លុបគណនីកុមារអាយុក្រោម ១៦ ឆ្នាំ ជិត ៨០ម៉ឺនគណនី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ស៊ីដនី៖ ក្រុមហ៊ុន Facebook និង Instagram បានប្រកាសនៅថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ សីហា នេះថាខ្លួនបានលុបគណនីជាង ៧៥០,០០០ គណនី ដែលខ្លួនសង្ស័យថាត្រូវបានកាន់កាប់ដោយជនជាតិអូស្ត្រាលីដែលមានអាយុក្រោម ១៦ ឆ្នាំ ចាប់តាំងពីការហាមឃាត់គណនីយុវវ័យជាលើកដំបូងរបស់អូស្រា្តលី។

ក្រុមហ៊ុន MEA បានបញ្ជាក់ថាខ្លួនបានបិទគណនី Instagram ចំនួន ៤៦២,០០០ គណនី និងគណនី Facebook ចំនួន ២៩៤,០០០ គណនី មុនពេលការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមអូស្ត្រាលីបានចាប់ផ្តើមដំណើរការនៅក្នុងខែធ្នូដល់ខែមិថុនា ដែលកើនឡើងពីគណនី Instagram ចំនួន ៣៣១,០០០ គណនី និងគណនី Facebook ចំនួន ១៧៣,០០០ គណនី ដែលខ្លួនបាននិយាយថា ខ្លួនបានលុបចេញនៅខែមករា។

គួររម្លឹកថារដ្ឋាភិបាលអូស្ត្រាលីបានស្នើច្បាប់ដ៏សំខាន់នេះ ដែលបានចូលជាធរមាននៅថ្ងៃទី ១០ ខែធ្នូ កន្លងទៅដោយផ្អែកលើការព្រួយបារម្ភអំពីផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមទៅលើសុខភាពរាងកាយ និងផ្លូវចិត្តរបស់កុមារ និងក្មេងជំទង់។ ជាមួយនឹងប្រទេសដទៃទៀតនៅជុំវិញពិភពលោកកំពុងពិចារណាលើការរឹតបន្តឹងអាយុស្រដៀងគ្នានេះ ប្រទេសអូស្ត្រាលីបានចោទប្រកាន់វេទិកាទាំងនោះថាបានចេតនារៀបចំការហាមឃាត់នេះឱ្យបរាជ័យ ហើយបានដាក់ចេញច្បាប់មួយដើម្បីបង្កើនទ្វេដងនៃការពិន័យអតិបរមាសម្រាប់ការមិនអនុលោមតាមដល់ ៩៩ លានដុល្លារអូស្ត្រាលី (៦៩,៧៥ លានដុល្លារ) និងផ្តល់ឱ្យនិយតករនូវអំណាចស្វែងរកឯកសារកាន់តែច្រើនដើម្បីប្តឹងតវ៉ាបើមិនធ្វើតាម៕

Khcct banner

អត្ថបទទាក់ទង