Swift cc time

ពូទីន គំរាមសងសឹកចំពោះការរឹបអូស«នាវាពាណិជ្ជកម្ម»របស់រុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានគំរាមសងសឹកលើលោកខាងលិច ចំពោះការរឹបអូសនាវាពាណិជ្ជកម្មរបស់រុស្ស៊ី លោកពូទីនបានចាត់ទុកសកម្មភាពនាៗរបស់លោកខាងលិចជាចោរសមុទ្រដែលរឹបអូសនាវាពាណិជ្ជកម្មរុស្ស៊ី។ ថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់នាវាចម្បាំងរុស្ស៊ីមួយគ្រឿងដែលកំពុងចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកនៅប៉ាស៊ីហ្វិកកាលពីថ្ងៃ ពុធ លោកពូទីនបានពិពណ៌នាអំពីសកម្មភាពរបស់លោកខាងលិចក្នុងការស្ទាក់ចាប់នាវាដែលមានទំនាក់ទំនងជាមួយរុស្ស៊ីថាជាការរំលោភច្បាប់សមុទ្រអន្តរជាតិ។

លោកពូទីនបញ្ជាក់ថា សកម្មភាពរបស់លោកប្រទេសលោកខាងលិចនេះគឺជាការលួចប្លន់នាវានៅតាមសមុទ្រ ហើយប្រសិនបើរឿងនេះត្រូវបានធ្វើ រុស្ស៊ីនឹងត្រូវបង្ខំឆ្លើយតបទៅលើសកម្មភាពនេះដូចគ្នាត្រឡប់ទៅវិញ។លោកសង្គត់ធ្ងន់ថា ការឆ្លើយតបរបស់រុស្ស៊ីនឹងមិនចាំបាច់កើតឡើងនៅក្នុងដែនទឹកដែលនាវារុស្ស៊ីត្រូវបានរឹបអូសនោះទេ ដោយទីក្រុងមូស្គូអាចសងសឹកវិញ នៅក្នុងតំបន់ណាមួយដែលរុស្ស៊ីមើលឃើញថាវាចាំបាច់ និងសមស្រប រួមទាំងនៅប៉ាស៊ីហ្វិកជាដើម៕

Khcct banner

អត្ថបទទាក់ទង