Swift cc time

ត្រាំ ត្រូវបានក្រុមហ៊ុនមួយប្តឹងក្រោយរូបលោកទាមទារលុយ ១០ម៉ឺនដុល្លារ ក្នុងការចូលមើលការបង្ហោះរបស់លោកដំបូងគេក្នុង Trust Social

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតី​សហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បង្ហាញ​ឯកសារ​បោះពុម្ព​នៃ​សារ​បង្ហោះ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម Truth Social ខណៈ​លោក​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ការិយាល័យ​រាង​ពងក្រពើ​នៃ​សេតវិមាន ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌីស៊ី កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ រូបភាព៖ រ័យទ័រ

ញូវយ៉ក៖ លោក ដូណាល់ត្រាំ ត្រូវបានក្រុមហ៊ុនមួយប្តឹងកាលពីថ្ងៃពុធ បន្ទាប់ពីអង្គភាពប្រព័ន្ធផ្សព្វផ្សាយពីរដែលកំពុងស្វែងរកការបិទសេវាកម្មថ្មីនៅលើបណ្តាញសង្គម Trust Social របស់លោកត្រាំ និងធ្វើការដាក់លក់ការចូលមើលសេចក្តីប្រកាសរបស់ប្រធានាធិបតីអាម៉េរិក ត្រាំ ដោយតម្រូវឲ្យបង់ប្រាក់ចូលមើលក្នុងការបង្ហោះរបស់លោកដល់ទៅ ១០ម៉ឺនដុល្លារ ដើម្បីបានចូលមើលការបង្ហោះរបស់លោកនៅក្នុង Trust Social បណ្តឹងមួយនេះ មានបំណងរារាំងសេតវិមានពីការបង្ហោះសេចក្តីប្រកាសផ្លូវការរបស់រដ្ឋាភិបាលទាំងស្រុងនៅលើ Truth Social ក្នុងនោះក៏មានការផ្សព្វផ្សាយជាច្រើនឡើងវិញរបស់លោកត្រាំ ចំនួន៩,០០០ ទៅ ១១,០០០ ខ្លឹមសារនៅក្នុង Truth Social ក្នុងអំឡុងពេលអាណត្តិទីពីររបស់លោកនៅបណ្តាញសង្គម Trust Social ដោយរដ្ឋបាលលោកមិនបានប្រើប្រាស់សេចក្តីថ្លែងការណ៍ និងផ្សព្វផ្សាយបានច្រើនតាមគេហទំព័រផ្លូវការរបស់សេតវិមានឡើយ។

យោងតាមពាក្យបណ្តឹងដែលបានដាក់នៅតុលាការសហព័ន្ធ Manhattan ដោយក្រុមហ៊ុន Intercept និង Freedom of the Press Foundation បានជំទាស់នឹង Truth API ដែលជា feed ដែលផ្តល់ជូនដោយ Trump Media & Technology Group ដែលគិតថ្លៃរហូតដល់ ១០០,០០០ ដុល្លារក្នុងមួយខែសម្រាប់ការចូលមើលគណនី Truth Social ល្បីៗចំនួន ១០ ជាមុន រួមទាំងគណនីរបស់លោក ត្រាំ ផ្ទាល់ផងដែរ។ ដើមបណ្តឹងថា នេះជាទង្វើលពុករលួយពីព្រោះប្រធានាធិបតីនឹងទទួលបានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុនៅពេលដែលមានអ្នកចុះឈ្មោះក្នុងការបានមើលក្នុងប្រព័ន្ធ Trust Social របស់លោក។

សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពាក់ព័ន្ធជាមួយនឹងការប្តឹងមួយនេះនោះទេ៕

Khcct banner

អត្ថបទទាក់ទង