Swift cc time

ឆេះកប៉ាល់ ជិតកោះទេសចរណ៍ឥណ្ឌូនេស៊ី ធ្វើឱ្យមនុស្សជាង ១៣០ នាក់ជាប់គាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌូនេស៊ី៖ កប៉ាល់ចម្លងអ្នកដំណើរមួយគ្រឿងឈ្មោះ Putri Yasmin បានឆាបឆេះនៅក្នុងដែនទឹកនៃកោះឡុំបុក (Lombok) ខេត្ត West Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃពុធនេះ ខណៈពេលកំពុងដឹកមនុស្សប្រមាណ ១៣០ នាក់នៅលើកប៉ាល់។ អាជ្ញាធរក្នុងតំបន់ឥណ្ឌូនេស៊ីបានឱ្យដឹងថាអគ្គិភ័យបានចាប់ផ្តើមឆាបឆេះ ខណៈពេលកប៉ាល់ចម្លងមួយគ្រឿងនេះ កំពុងធ្វើដំណើរចេញពីកំពង់ផែ Padangbai លើកោះទេសចរណ៍បាលី ឆ្ពោះទៅកាន់កំពង់ផែ Lembar នៃកោះឡុំបុក។

មន្ត្រីម្នាក់នៅកំពង់ផែ Padangbai បានបញ្ជាក់ថា ផ្អែកតាមបញ្ជីឈ្មោះអ្នកដំណើរ កប៉ាល់នេះដឹកអ្នកដំណើរចំនួន ១១៤ នាក់ និងក្រុមបម្រើការលើកប៉ាល់ចំនួន ១៧ នាក់។ បច្ចុប្បន្ន ប្រតិបត្តិការជម្លៀសអ្នកដំណើរកំពុងបន្តធ្វើឡើងដោយប្រុងប្រយ័ត្ន ខណៈដែលមូលហេតុពិតប្រាកដនៃការឆាបឆេះនៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ គិតត្រឹមពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នករងគ្រោះថ្នាក់ ឬបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះនៅឡើយទេ៕

Khcct banner

អត្ថបទទាក់ទង