Swift cc time

កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកគំរាមមុនសមយុទ្ធអាម៉េរិក-កូរ៉េខាងត្បូងចាប់ផ្តើម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ថ្មីម្តងទៀតនៅព្រឹកថ្ងៃពុធនេះ ឆ្ពោះទៅសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ អាជ្ញាធរការពារជាតិកូរ៉េខាងត្បូង និងជប៉ុនអះអាងថា មីស៊ីលនេះបានហោះប្រហែល ៧០០ គីឡូម៉ែត្រមុនធ្លាក់ចុះទៅខាងក្រោម ជប៉ុន-កូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើង។ ការបាញ់មីស៊ីលបាលីស្ទិកថ្មីរបស់កូរ៉េខាងជើងនេះធ្វើឡើងដើម្បីគំរាមគំហែងមុនសមយុទ្ធរបស់កូរ៉េខាងត្បូង-អាម៉េរិកធ្វើឡើងទ្រង់ទ្រាយធំរួមគ្នាចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៧ ខែសីហា ដែលមានគោលបំណងទប់ទល់នឹងសមត្ថភាពនុយក្លេអ៊ែរ និងអាវុធដែលកំពុងវិវឌ្ឍរបស់កូរ៉េខាងជើង។

ការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូងបានកោះប្រជុំបន្ទាន់មួយ ដោយសម្តែងការព្រួយបារម្ភអំពីការបាញ់មីស៊ីលបាលីស្ទិកជាបន្តបន្ទាប់របស់កូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះលើកមុននៅថ្ងៃទី៦ ខែសីហា។យោធាកូរ៉េខាងត្បូងអះអាងថា ខ្លួនកំពុងរក្សាការត្រៀមខ្លួនដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លាបំផុត ចំពោះការញុះញង់ រឺសកម្មភាពខុសប្រក្រតីណាមួយក្រោមឥរិយាបថការពារជាតិរួមគ្នាជាមួយសហរដ្ឋអាម៉េរិក។

ជាមួយគ្នានេះដែររដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានប្រាប់អ្នកយកព័ត៌មានថា ជប៉ុនបានដាក់ពាក្យបណ្តឹងតវ៉ាចំពោះសកម្មភាពកូរ៉េខាងជើងតាមរយៈបណ្តាញការទូតនៅស្ថានទូតជប៉ុននៅទីក្រុងប៉េកាំង ហើយជប៉ុនថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពនេះ។

កាលពីថ្ងៃអង្គារទី ១១ សីហា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានថ្កោលទោសសៀវភៅសការពារជាតិចុងក្រោយរបស់ជប៉ុនថាជាឯកសារមួយដែលមានគោលបំណងរស់ឡើងវិញនូវយោធានិយម ដោយកូរ៉េខាងជើងថា ជប៉ុនកំពុងប្រើប្រាស់លេសគ្មានមូលដ្ឋានលើកូរ៉េខាងជើងថាបានគំរាមកំហែងសន្តិសុខខ្លួនដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការដំឡើងអាវុធប្រឆាំងជាមួយនឹងកូរ៉េខាងជើង។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បញ្ជាក់ដែលថា ទីក្រុងរុស្ស៊ីបានប្រើមីស៊ីលផ្លោងរបស់កូរ៉េខាងជើងក្នុងអំឡុងពេលវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃអង្គារលើអ៊ុយក្រែន ដែលបានសម្លាប់កម្មករចំនួនប្រាំពីរនាក់នៅរោងចក្រដែកថែបអ៊ុយក្រែនមួយក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍៕

Khcct banner

អត្ថបទទាក់ទង