Swift cc time

រុស្ស៊ីបើកការវាយប្រហារថ្មីលើអ៊ុយក្រែន សម្លាប់មនុស្ស ៩នាក់ និងច្រើននាក់ទៀតរងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

គៀវ៖ ការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងអ៊ុយក្រែនកាលពីយប់ថ្ងៃ ច័ន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់ និងរាប់សិបនាក់រងរបួស។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថាកងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារជាក្រុមជាមួយនឹងអាវុធទំនើបដែលមានមូលដ្ឋានលើដី វាយប្រហារលើសហគ្រាសឧស្សាហកម្មយោធា និងមជ្ឈមណ្ឌលដឹកជញ្ជូន-ភស្តុភារនៅក្នុងទីក្រុងគៀវ និងទីក្រុងហ្សាប៉ូរីហ្សៀរបស់អ៊ុយក្រែន។

លោកអ៊ីវ៉ាន់ ហ្វេដូរ៉ូវ ប្រធានរដ្ឋបាលយោធាតំបន់ហ្សាប៉ូរីហ្សៀរបស់អ៊ុយក្រែនបានបញ្ជាក់ថាកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដ៏ធំដោយប្រើមីស៊ីល និងគ្រាប់បែកតាមអាកាសវាយប្រហារលើទីតាំងសំខាន់ៗជាច្រើនក្នុងទីក្រុងហ្សាប៉ូរីហ្សៀរបស់អ៊ុយក្រែន។

ចំណែកនៅទីក្រុងគៀវ អ្នកកាសែត AFP ថាបានឮសំឡេងផ្ទុះជាបន្តបន្ទាប់ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីអាជ្ញាធរបានចេញការជូនដំណឹងអំពីមីស៊ីលដែលបាញ់ចេញពីរុស្ស៊ីលោក Vitali Klitschko អភិបាលក្រុង បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋធានីកំពុងស្ថិតនៅក្រោមការវាយប្រហារដោយមីស៊ីលផ្លោង លោកអំពាវនាវឲ្យមនុស្សរក្សាការប្រុងប្រយ័ត្ននិងស្វែងរកកន្លែងសុវត្ថិភាព៕

Khcct banner

អត្ថបទទាក់ទង