Swift cc time

អតីតតំណាងរាស្រ្តថៃថា ការបាញ់ប្រហារលើប្រធានរដ្ឋបាលខេត្តនន្ទបុរី ដោយសារជំពាក់លុយមិនសង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ សមត្ថកិច្ចថៃ កាលពីថ្ងៃចន្ទ បានចាប់ខ្លួនអតីតសមាជិកសភាម្នាក់ គឺលោក Chalong Riewrang ក្រោមបទចោទប្រកាន់ពីបទបាញ់ប្រហារបណ្តាលឱ្យមនុស្ស ២ នាក់រងរបួស។ នៅថ្ងៃអង្គារនេះ ជនសង្ស័យ បានសារភាពថាខ្លួនបើកការបាញ់ប្រហារ ដោយសារជម្លោះរឿងលុយកាក់រាប់លានបាត ដែលជនរងគ្រោះបានខ្ចីជាច្រើនឆ្នាំហើយមិនព្រមសង។ ក្នុងហេតុការណ៍នេះ ជនរងគ្រោះម្នាក់ដែលត្រូវបានស្គាល់ថាជាប្រធានក្រុមប្រឹក្សារដ្ឋបាលខេត្ត នន្ទបុរីបានស្លាប់បាត់បង់ជីវិត ដោយសារការអស់ឈាមច្រើនពេក ពេលមកដល់មន្ទីពេទ្យ ខណៈអ្នកបើកបរម្នាក់ទៀត បានរងរបួសដៃស្តាំ។

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាក់ថា គ្មាននរណាម្នាក់មានសិទ្ធិកាន់កាប់អាវុធជាសាធារណៈឡើយ ហើយលោកបានបញ្ជាឱ្យអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតលើជនសង្ស័យរូបនេះ ទោះធ្លាប់ជាសមាជិកបក្សជាមួយលោកកាលពីមុនក៏ដោយ។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួន រួចបន្តបាញ់សម្លាប់មនុស្ស ៦ នាក់ទៀតនៅសាលារៀនក្នុងខេត្ត Nonthaburi នេះដដែល៕

Khcct banner

អត្ថបទទាក់ទង