Swift cc time

ខ្លាចឪពុក-ម្តាយស្តីបន្ទោស សិស្សម្នាក់ បង្ខំចិត្តបន្លំខ្លួនមកប្រឡងបាក់ឌុកទាំងគ្មានឈ្មោះក្នុងបញ្ជី ត្រូវACU កោះអញ្ជើញឳពុកមកធ្វើកិច្ចសន្យាមកទទួលកូន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

កំពង់ចាម៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ខណៈសិស្សម្នាក់ ដែលជាសិស្សប្រឡងធ្លាក់ថ្នាក់ទី១១ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ បានលួចចូលក្នុងមណ្ឌលប្រឡង ដោយសាររូបគេបានកុហកឪពុកម្តាយថាខ្លួនមានឈ្មោះចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ ព្រោះតែភាពភ័យខ្លាចរងការស្តីបន្ទោស។

ក្រោយពីគណៈកម្មការធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ រកឃើញថាសិស្សរូបនេះពិតជាមិនមានឈ្មោះនៅក្នុងបញ្ជីបេក្ខជនប្រឡងឡើយ។ ភ្លាមៗនោះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្ត សហការជាមួយក្រុមការងារ អ.ប.ព. (ACU) និងភាគីពាក់ព័ន្ធ បានអញ្ជើញឪពុករបស់សិស្សមកធ្វើការធានាអះអាង និងទទួលស្គាល់ការពិត។

ជាលទ្ធផល ខាងឪពុកព្រមទទួលស្គាល់ថាកូនរបស់ខ្លួនពិតជាប្រឡងធ្លាក់តាំងពីថ្នាក់ទី១១ មកម្ល៉េះ ហើយពិតជាគ្មានឈ្មោះក្នុងបញ្ជីប្រឡង និងមិនបានមកប្រឡងជំនួសអ្នកណានោះឡើយ។ គណៈកម្មការបានរៀបចំធ្វើកំណត់ហេតុ និងណែនាំសិស្ស មិនឱ្យប្រព្រឹត្តកំហុសបែបនេះទៀតឡើយ ដោយសាម៉ីខ្លួនបានសន្យាកែប្រែខ្លួននៅចំពោះមុខគណៈកម្មការ និងឪពុករបស់ខ្លួនផ្ទាល់៕

Khcct banner

អត្ថបទទាក់ទង