Swift cc time

ថៃ ជាប់លេខ ២ ទូទាំងសកលលោក លើការប្រើហិង្សានិងការធ្វើបាបតាមសាលារៀន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ប្រទេសថៃត្រូវបានគេរកឃើញថា មានអត្រាអំពើហិង្សា និងការធ្វើបាបនៅតាមសាលារៀន (Bullying) ខ្ពស់ជាងគេបំផុតទី២ លើពិភពលោកបន្ទាប់ពីប្រទេសជប៉ុន នេះបើយោងតាមការស្រាវជ្រាវរបស់នាយកដ្ឋានសុខភាពផ្លូវចិត្ត។ ការអង្កេតរបស់ក្រុមប្រឹក្សាអ្នកប្រើប្រាស់ (Consumer Council) បានបង្ហាញថា ពលរដ្ឋថៃ រហូតដល់ ៤២% ធ្លាប់បានជួបប្រទះ ឬឃើញផ្ទាល់ភ្នែកនូវអំពើហិង្សានៅតាមសាលារៀន ដោយក្នុងនោះ សិស្សសាលាគឺជាប្រភពដើមចម្បងនៃអំពើហិង្សា រហូតដល់ ៩២.៣%។

យោងតាមការចេញផ្សាយរបស់កាសែតThe Thaiger ទម្រង់នៃអំពើហិង្សាដែលត្រូវបានរាយការណ៍ញឹកញាប់ជាងគេ រួមមាន៖ ការប្រើប្រាស់ហិង្សាលើរាងកាយ, ការប្រមាថមើលងាយដោយពាក្យសម្តី, ការរើសអើងសង្គម និងការធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying)។

ដើម្បីដោះស្រាយវិបត្តិនេះ ក្រុមប្រឹក្សាអ្នកប្រើប្រាស់ថៃ បានស្នើឡើងនូវវិធានការចំនួន ៦ ចំណុច រួមមានការបង្កើនសេវាគាំទ្រសុខភាពផ្លូវចិត្តឱ្យកាន់តែងាយស្រួលប្រកបដោយទំនុកចិត្ត និងការជំរុញឱ្យសិស្សានុសិស្សចូលរួមផ្ទាល់នៅក្នុងសកម្មភាពទប់ស្កាត់ និងការពារអំពើហិង្សានៅតាមសាលារៀន។

គួរបញ្ជាក់ថា បញ្ហានេះបានក្លាយជាប្រធានបទក្តៅឡើងវិញ បន្ទាប់ពីមានករណីបាញ់ប្រហារនៅក្នុងសាលារៀនមួយកន្លែង ក្នុងខេត្ត Nonthaburi កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅ ដែលបានបណ្ដាលឱ្យមនុស្ស៩នាក់បានស្លាប់ ទោះបីជាប៉ូលីសថៃ មិនទាន់បញ្ជាក់ផ្លូវការថា បណ្តាលមកពីការធ្វើបាបនៅសាលារៀនឬយ៉ាងណា៕

Khcct banner

អត្ថបទទាក់ទង