Swift cc time

ត្រាំ ចាកចេញពីតួកគីមិនប្រើ AIR FORCE ONE ក្រោយទទួលបានការគំរាមគំហែងពីអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ 

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានចេញដំណើរតាមជើងហោះហើរយោធាសម្ងាត់មួយពីប្រទេសតួកគីកាលពីខែមុនក្នុងកិច្ចប្រជុំកំពូលណាតូដែលមានប្រទេសតួកគីជាម្ចាស់ផ្ទះ សេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតីដំបូងឡើយបានឡើងទៅលើយន្តហោះ Air Force One តែក្រោយមកបានប្តូរយន្តហោះផ្សេងវិញក្រោយរកការគំរាមគំហែងពីអ៊ីរ៉ង់។ យោងតាម The Washington Post បានរាយការណ៍ថា លោក ត្រាំ បានយកយន្តហោះដែលទើបជួសជុលថ្មីដែលបរិច្ចាគដោយប្រទេសកាតាទៅកាន់ទីក្រុងអង់ការ៉ាសម្រាប់កិច្ចប្រជុំកំពូល NATO ប៉ុន្តែលោកបែជាបានប្រើប្រាស់យន្តហោះ Air Force One ចាស់មួយគ្រឿងរបស់កាតាទៅវិញនៅពេលដែលចាកចេញពីប្រទេសតួកគី ដោយយន្តហោះ AIR FORCE ONE ផ្លូវការរបស់លោកបានប្រើប្រាស់ជាយន្តហោះក្លែងក្លាយធ្វើជាមានវត្តមានរូបលោកនៅខាងក្នុង។

បើតាម The Washington Post មុនពេលចាកចេញពីទីក្រុងអង់ការ៉ា លោក ត្រាំ បាននិយាយនៅលើ Truth Social ថា លោកនឹងប្រើប្រាស់យន្តហោះ Air Force One ពណ៌ខៀវចាស់មួយគ្រឿង ឆ្ពោះ ទៅកាន់មូលដ្ឋានទ័ព RAF Mildenhall ក្នុងប្រទេសអង់គ្លេស។ បន្ទាប់ពីលោក ត្រាំ បានឡើងយន្តហោះ Air Force One ចាស់នៅចំពោះមុខកាមេរ៉ានៅទីក្រុងអង់ការ៉ា លោកត្រូវបានរថយន្តដឹកអាហារពីអាកាសយានដ្ឋានដឹកដោយសម្ងាត់ទៅកាន់យន្តហោះតូចមួយគ្រឿង គឺយន្តហោះ Air Force C-32A។

The Washington Post បញ្ជាក់ទៀតថាអ្នកកាសែតដែលគិតថាពួកគេកំពុងធ្វើដំណើរជាមួយលោក ត្រាំ នៅលើយន្តហោះ Air Force One ចាស់ ដែលត្រូវបានគេប្រើជាយន្តហោះក្លែងក្លាយ បានរាយការណ៍ថាត្រូវបានគេណែនាំឱ្យបិទវាំងននបង្អួចរបស់ពួកគេនៅក្នុងបន្ទប់សារព័ត៌មាន ក្រៅពីអ្នកយកព័ត៌មាន បុគ្គលិកសេតវិមានមួយចំនួនក៏ជឿថាប្រធានាធិបតីនៅលើយន្តហោះនោះដែរ ហើយនៅពេលដែលអ្នកយកព័ត៌មានសួរនៅពេលក្រោយថាហេតុអ្វីបានជាពួកគេត្រូវបិទវាំងននរបស់ពួកគេក្នុងអំឡុងពេលហោះហើរ លោក ត្រាំ បាននិយាយថានេះដោយសារតែពួកគេកំពុងតែនៅលើជើងហោះហើរមួយពេញដោយគ្រោះថ្នាក់។

បន្ថែមពីនេះនៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការលាតត្រដាងនៃការហោះហើរសម្ងាត់នៅលើយន្តហោះទីបី សេតវិមានបានផ្តល់សេចក្តីថ្លែងការណ៍អំពីរឿងលម្អិតនេះនោះទេ ដោយគ្រាន់តែប្រាប់ថា យន្តហោះដែលប្រទេសកាតាបរិច្ចាគត្រូវបានបំពាក់ដោយពិធីសារសន្តិសុខកម្រិតខ្ពស់ដែលធានាសុវត្ថិភាពរបស់ប្រធានាធិបតី និងបុគ្គលិករបស់លោក។

គួររម្លឹកថា ប្រតិបត្តិការស្រដៀងគ្នានេះបានកើតឡើងម្តងទៀតរួចហើយនៅឆ្នាំ ២០០០ នៅពេលដែលប្រធានាធិបតីអាម៉េរិកលោក Bill Clinton បានប្រើយន្តហោះប្រតិបត្តិដែលគ្មានស្លាកសញ្ញាដើម្បីហោះហើរចូលទៅក្នុងប្រទេសប៉ាគីស្ថាន ខណៈពេលយន្តហោះ Air Force One ផ្លូវការរបស់លោកធ្លាប់ប្រើជាយន្តហោះក្លែងក្លាយថាវត្តមានលោកនៅលើយន្តហោះនេះដែលពេលនោះជាប់ពាក់ព័ន្ធជាមួយនឹងការតាមសម្លាប់មេភេរវករលោក អូសាម៉ា ប៊ីន ឡាដិន៕

Khcct banner

អត្ថបទទាក់ទង