កូឡុំប៊ី៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧.៤វ៉ិចទ័រនៅភាគខាងលិចនៃប្រទេសកូឡុំប៊ីកាលពីរសៀល ថ្ងៃ ច័ន្ទ បណ្តាលឱ្យមានអ្នកស្លាប់កើនដល់ ១៣២នាក់ដោយក្នុងនោះមានអគារនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការបំផ្លិចបំផ្លាញមិនធ្លាប់មាន។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះមនុស្សជាច្រើននៅតែបន្តជាប់នៅក្រោមកម្ទេចកម្ទីបាក់បែនៃអគារ ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះនៅតែបន្ត។ អាជ្ញាធរកូឡុំប៊ីប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់អាចនិងកើនឡើងច្រើនជាងនេះទៀតដោយសារតែមានអគារជាច្រើនខ្នងបានដួលរំលំ និងបង្កការលំបាកដល់ក្រុមអ្នកជួយសង្រ្គោះ។
យោងតាមទិន្នន័យពីការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិក ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១២ រសៀល ដែលមានចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល ៥គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង San Jose del Palmar។ ទីភ្នាក់ងារសហរដ្ឋអាម៉េរិកបានរាយការណ៍ថា ការរញ្ជួយដីនេះមានប្រភពមកពីជម្រៅ ១០៧គីឡូម៉ែត្រ។ ទោះបីជាមានកម្លាំងរញ្ជួយខ្លាំងក៏ដោយ ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាម៉េរិកបានប្រកាសថា មិនមានរលកយក្សស៊ូណាមិណាមួយត្រូវបានគេរំពឹងថានឹងកើតមានសម្រាប់រដ្ឋ California, Oregon, Washington ឬ Alaska របស់សហរដ្ឋអាម៉េរិកដែលនៅជាប់ជាមួយនឹងប្រទេសកូឡំប៊ីនោះទេ។
អាជ្ញាធរកូឡុំប៊ីបានប្រកាសទៀតថា មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិចំពោះមហាសមុទ្រប៉ាស៊ីហ្វិកកូឡុំប៊ីទេ ហើយគ្រោះរញ្ជួយដីនេះបង្កការខូចខាតដល់អាកាសយានដ្ឋាន Alfonso Bonilla Aragon របស់ទីក្រុង Cali ហើយប្រតិបត្តិការផ្លូវអាកាសនៅអាកាសយានដ្ឋាន Popayan ត្រូវបានផ្អាកដោយសារតែកម្អែភ្នំភ្លើងពីភ្នំភ្លើង Purace កើតឡើងបន្ទាប់ពីរញ្ជួយដីនេះ។
ប្រធានាធិបតីកូឡុំប៊ីលោក Abelardo De La Espriella បញ្ជាឲ្យចាត់វិធានការនាៗដើម្បីសង្រ្គោះពលរដ្ឋដែលកំពុងតែបន្តជាប់គាំងក្នុងគំនរអគារបាក់បែកដោយសារតែរញ្ជួយដីមួយនេះ៕