Swift cc time

ក្រសួងអប់រំ ចាប់បានបេក្ខជន លួចប្រើ«វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត» ហើយត្រូវបានACU​ កត់ត្រាក្នុងកំណត់ហេតុពិសេស

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសចាប់បានបេក្ខជនលួចនាំចូលទៅក្នុងបន្ទប់ប្រឡង «នូវវ៉ែនតា និងទូរសព្ទវៃឆ្លាត» ពេលកំពុងប្រឡង ហើយត្រូវបានACU​ កត់ត្រាក្នុងកំណត់ហេតុពិសេស។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ បានគូសបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ នៅវេលាម៉ោងទី២នៃដំណើរការសំណេរ ពេលរសៀល នៅមណ្ឌលប្រឡងសាលាបឋមសិក្សា២ធ្នូ ខេត្តស្វាយរៀង មានករណីចាប់បានបេក្ខជននាំចូលទៅក្នុងបន្ទប់ប្រឡង នូវវ៉ែនតា និងទូរសព្ទវៃឆ្លាត។

បេក្ខជនត្រូវបានកត់ត្រាក្នុងកំណត់ហេតុពិសេស ហើយឧបករណ៍អេឡិកត្រូនិក (វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត) ដែលបេក្ខជនបាននាំចូលក្នុងបន្ទប់ប្រឡងត្រូវបានរឹបអូសទុក។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការណ៍ចំពោះករណីនេះតាមគោលការណ៍ជាធរមាន។

ក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗទាក់ទងនឹងការហាមឃាត់មិនឱ្យនាំចូលឧបករណ៍អេឡិកត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន។

Khcct banner

អត្ថបទទាក់ទង