Swift cc time

អំពើហិង្សាតាមសាលាកើនឡើង ហ្វីលីពីន ត្រៀមចេញច្បាប់ហាមកុមារក្រោម១៦ឆ្នាំលេងបណ្ដាញសង្គម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្វីលីពីន៖ តំណាងរាស្រ្តរបស់ប្រទេសហ្វីលីពីន កំពុងរៀបចំសេចក្តីព្រាងច្បាប់ដើម្បីរិតត្បឹត ឬហាមឃាត់កុមារ មិនឱ្យប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអំពើហិង្សានៅតាមសាលារៀន បង្កឡើងពី មាតិកាគ្រោះថ្នាក់ ការកេងប្រវ័ញ្ច និងការរើសអើងតាមអនឡាញ។ នៅក្នុងសេចក្តីព្រាងច្បាប់នេះ រដ្ឋសភាហ្វីលីពីន បានស្នើហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំ រីឯព្រឹទ្ធសភាបានស្នើដំឡើងដល់អាយុក្រោម ១៦ ឆ្នាំ ដោយតម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមបង្កើតប្រព័ន្ធផ្ទៀងផ្ទាត់អាយុ និងអត្តសញ្ញាណឱ្យបានច្បាស់លាស់។

យោងតាមការចេញផ្សាយរបស់កាសែត CNA ប្រសិនបើក្រុមហ៊ុនណាបំពាន ឬមិនអនុវត្តតាមជាច្រើនដង អាចប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ៥០ លានប៉េសូ (ប្រមាណ ៨២០,០០០ ដុល្លារអាម៉េរិក) ឬអាចត្រូវបិទមិនឱ្យដំណើរការក្នុងប្រទេសជារៀងរហូត។

អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិត និងសុខភាពផ្លូវចិត្តបានព្រមានថា ការហាមឃាត់ទាំងស្រុងអាចបង្កើតផលវិបាកបញ្ច្រាស ដោយសារវាអាចរុញច្រានឱ្យកុមារងាកទៅប្រើប្រាស់គេហទំព័រ ឬសហគមន៍អនឡាញងងឹតទាំងលាក់បាំង និងរឹតតែពិបាកក្នុងការគ្រប់គ្រង និងតាមដាន។

ជំនួសឱ្យការហាមទាំងស្រុង អ្នកជំនាញបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលហ្វីលីពីន ពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនបណ្តាញសង្គមដើម្បីលុបមាតិកាគ្រោះថ្នាក់ឱ្យបានឆាប់រហ័ស ព្រមទាំងដោះស្រាយបញ្ហាឫសគល់តាមរយៈការបង្កើនចំនួនគ្រូប្រឹក្សាផ្លូវចិត្តនៅតាមសាលារៀន និងពង្រឹងតួនាទីរបស់ឪពុកម្តាយក្នុងការតាមដាន និងអប់រំព្រំដែនដល់កូនៗនៅផ្ទះ៕

Khcct banner

អត្ថបទទាក់ទង