កំពង់ធំ៖ ទោះបីជាជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានរបួសលើរាងកាយយ៉ាងណាក៏ដោយ បេក្ខជន ហេង បូរី បានអះអាង និងបង្ហាញស្មារតីតស៊ូយ៉ាងមុតមាំថានៅតែអាចបន្តការប្រឡងបាន នៅក្នុងមណ្ឌលប្រឡងបឋមសិក្សា ត្រពាំងវែង។
ប្រធានអប្បមាទ និងប្រធានមណ្ឌលប្រឡង បានពិនិត្យស្ថានភាព និងសម្រេចអនុញ្ញាតឱ្យបេក្ខជនរូបនេះចូលប្រឡងជាធម្មតា ដើម្បីធានាបាននូវសិទ្ធិ និងឱកាសក្នុងការបញ្ចប់ការប្រឡងរបស់គេ។
គួរបញ្ជាក់ថា បេក្ខជន ហេង បូរី បានជួបឧបទ្ទវហេតុត្រូវរថយន្តធុនធំបើកកៀរបណ្តាលឱ្យរងរបួសដៃ នៅពេលរូបគេធ្វើដំណើរចេញពីមណ្ឌលប្រឡងបន្ទាប់ពីបញ្ចប់ការប្រឡងនាវេនព្រឹក៕