Swift cc time

យុវតី ឡន រំដួល ជម្នះការលំបាក ដើម្បីបានបន្តការប្រឡង ទោះជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

កណ្តាល៖ បេក្ខជនបាក់ឌុបម្នាក់ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១:១០នាទីរសៀល បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ក្រោយសង្គ្រោះបឋមរួចរាល់ ប្រធានមណ្ឌល និងក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យបេក្ខជនចូលប្រឡងជាធម្មតា នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ស្អាង (ត្បូង)។

បេក្ខជនដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ឡន រំដួល រៀននៅវិទ្យាល័យក្រាំងយ៉ូវ។ក្រោយកើតហេតុ ក្រុមគ្រូពេទ្យប្រចាំមណ្ឌលប្រឡងបានយកចិត្តទុកដាក់ដោយបានជួយលាងសម្អាតរបួស និង ដាក់សេរ៉ូមជូនបេក្ខជន។ បន្ទាប់ពីការសង្គ្រោះបឋមរួចរាល់ ប្រធានមណ្ឌល និង ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យបេក្ខជនចូលប្រឡងជាធម្មតា ដោយបានសម្របសម្រួលប្តូរទីតាំងតុមកជិតបង្អួចដើម្បីងាយស្រួល ខណៈលេខតុប្រឡងត្រូវរក្សានៅដដែល៕

Khcct banner

អត្ថបទទាក់ទង