ភ្នំពេញ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ឆ្នាំ២០២៦ ចាប់ផ្ដើមហើយនៅថ្ងៃនេះ។ នៅព្រឹកថ្ងៃទី១០ សីហា មានបេក្ខជនអវត្តមានចំនួន១ ២៩៤នាក់ ខណៈបេក្ខជនដែលមានបញ្ហាសុខភាព៩៦នាក់ ហើយក្នុងចំណោមបេក្ខជនដែលមាន«បញ្ហាសុខភាព»ទាំង៩៦នាក់ មានសិស្ស ចំនួន១១នាក់ បានបោះបង់ការប្រឡង។