Swift cc time

អភិបាលខេត្តព្រះសីហនុ ប្រកាសផ្តល់ម៉ូតូ សម្រាប់សិស្សនិទ្ទេស A ដើម្បីលើកទឹកចិត្តឱ្យសិស្សខិតខំសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រកាសផ្តល់រង្វាន់ម៉ូតូ ជូនដល់បេក្ខជន ដែលប្រឡងបាននិទ្ទេស A នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា និងជាការផ្តល់កម្លាំងចិត្តដល់សិស្សជំនាន់ក្រោយ។

ការប្រកាសនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងបាក់ឌុប នៅមណ្ឌលប្រឡងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន មិត្តភាព។ លោកលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ ឱ្យខិតខំប្រឹងប្រែងប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ រដ្ឋបាលខេត្តរូបនេះ បានបន្តថា លោកនឹងរៀបចំរង្វាន់ម៉ូតូ សម្រាប់សិស្សដែលសម្រេចបាននិទ្ទេស A ដើម្បីជួយសម្រួលដល់ការធ្វើដំណើរក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា និងជាការផ្តល់កម្លាំងចិត្តដល់សិស្សជំនាន់ក្រោយ។

គួររំលឹកផងដែរថា សម្រាប់សម័យប្រឡងបាក់ឌុបឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុ មានមណ្ឌលប្រឡងសរុបចំនួន ៥ មណ្ឌល (ស្មើនឹង ៩៩ បន្ទប់) ដោយមានបេក្ខជនចូលរួមប្រឡងសរុប ២,៤២១ នាក់ (ស្រី ១,២៧៦ នាក់) ក្នុងនោះរួមមាន៖ ថ្នាក់វិទ្យាសាស្ត្រចំនួន ៤៦៣ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១,៩៥៨ នាក់។ ដំណើរការប្រឡងថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ល្អ និងធានាបាននូវតម្លាភាព ស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»៕

Khcct banner

អត្ថបទទាក់ទង