Swift cc time

រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ទុកការប្រឡងបាក់ឌុបឆ្នាំនេះ ល្អប្រសើរជាងឆ្នាំមុន ដោយសារសិស្សមិនប៉ះពាល់ដោយការឈ្លានពានពីយោធាថៃ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ ហង់ជួន ណារ៉ុន នាថ្ងៃទី១០ សីហា ២០២៦ បានគូសបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ អាចប្រព្រឹត្តទៅបានល្អប្រសើរជាងឆ្នាំមុន ដោយសារតែសិស្សមិនសូវប៉ះពាល់ខ្លាំងដូចកាលពីឆ្នាំមុន អំឡុងពេលកំពុងប្រឡង។

បើតាមរដ្ឋមន្រ្តីក្រសួងអប់រំ ទោះបីមកដល់ពេលនេះនៅមានសាលារៀននៅព្រំដែនចំនួន២៥ទៀតមិនទាន់អាចអនុញ្ញាតឱ្យសិស្សត្រឡប់ទៅសិក្សាវិញបាន ដោយសារការឈ្លានពានរបស់យោធាថៃ តែលោកបានសង្កេតឃើញថាស្ថានភាពនៃការប្រឡងបាក់ឌុបឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុន។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន លោកបានរម្លឹកថា កាលពីឆ្នាំមុន មានសិស្សខ្លះត្រូវបង្ខំចិត្តតស៊ូរៀននៅតាមយានជំនិះគោយន្ត មុនថ្ងៃប្រឡង ដោយសារតែស្ថានភាពមានលក្ខណៈមិនងាយស្រួលសម្រាប់សិស្សក្នុងការរៀន៕

Khcct banner

អត្ថបទទាក់ទង