Swift cc time

វៀតណាម ប្រកាសកាន់ទុក្ខ២ថ្ងៃ ដើម្បីចូលរួមរំលែកទុក្ខ និងកាន់ទុក្ខ ប្រធានរដ្ឋសភាឡាវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ប្រទេសវៀតណាម រៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែសីហា ដើម្បីសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការទទួលមរណភាពរបស់លោក Xaysomphone Phomvihane សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភាឡាវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពិសេសរួមគ្នារបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (CPV) រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

នៅក្នុងអំឡុងពេលកាន់ទុក្ខនេះ គ្រប់ស្ថាប័ន អង្គភាពទូទាំងប្រទេស និងបេសកកម្មតំណាងវៀតណាមនៅបរទេស ត្រូវបង្ហូតទង់ជាតិពាក់កណ្តាលដងដោយមានបូកាន់ទុក្ខ ហើយរាល់សកម្មភាពកម្សាន្តសាធារណៈទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា លោក Xaysomphone Phomvihane បានទទួលមរណភាពកាលពីថ្ងៃទី ៨ ខែសីហា ក្នុងជន្មាយុ ៧០ ឆ្នាំ។ សេចក្តីប្រកាសបានគូសបញ្ជាក់ថា លោកគឺជាថ្នាក់ដឹកនាំដ៏សំខាន់មួយរូបដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍប្រទេសឡាវ ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និងឡាវ ដោយការបាត់បង់រូបលោក គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង