Swift cc time

ឡាវ ប្រកាសកាន់ទុក្ខចំនួន ៥ ថ្ងៃ ទូទាំងប្រទេស ក្រោយប្រធានរដ្ឋសភា លោក Xaysomphone ទទួលមរណភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឡាវ៖ រដ្ឋាភិបាលឡាវបានប្រកាសកាន់ទុក្ខផ្លូវការនៅទូទាំងប្រទេសរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែសីហា ក្រោយ ដំណឺងមរណភាព ប្រធានរដ្ឋសភាឡាវ និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លោក សៃសុមផន ផុមវិហាន (Xaysomphone Phomvihane) កាលពីថ្ងៃសៅរ៍ ក្នុងជន្មាយុ ៧០ ឆ្នាំ ដោយសារជំងឺរលាកសរសៃឈាមធ្ងន់ធ្ងរ។ នេះបើយោងតាមការប្រកាសរួមគ្នារបស់គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា រដ្ឋាភិបាលឡាវ និងគ្រួសារលោក Xaysomphone ។

 បក្ស និងរដ្ឋឡាវបានអំពាវនាវដល់មន្ត្រី រាជការ សមាជិកបក្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យផ្លាស់ប្តូរសេចក្តីទុក្ខសោកនេះទៅជាកម្លាំងសាមគ្គីជុំវិញគណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីបន្តរុញច្រានរបៀបវារៈអភិវឌ្ឍន៍ និងការកែទម្រង់ប្រទេសជាតិឱ្យឆ្ពោះទៅមុខជាបន្តទៀត។

ពិធីកាន់ទុក្ខ និងគោរពវិញ្ញាណក្ខន្ធនឹងត្រូវរៀបចំឡើងនៅសាលសន្និសីទជាតិ (National Convention Hall) រីឯពិធីបុណ្យសពថ្នាក់ជាតិ នឹងប្រព្រឹត្តទៅនៅខឿនព្រះធាតុហ្លួង Thatluang esplanade នៅថ្ងៃទី១៣ ខែសីហា។

សេចក្តីប្រកាសបានគូសបញ្ជាក់ថា មរណភាពរបស់លោក Xaysomphone គឺជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនឡាវ។ លោកត្រូវបានគេស្គាល់ថាជាថ្នាក់ដឹកនាំស្នូលមួយរូបរបស់បក្ស ដែលមានបទពិសោធន៍ និងសមត្ថភាពខ្ពស់ ធ្លាប់កាន់តំណែងដឹកនាំសំខាន់ៗទាំងថ្នាក់មូលដ្ឋាន និងតាមវិស័យផ្សេងៗ។ ពេញមួយជីវិតរបស់លោក លោកបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីពែញលេញ ដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ប្រជាជនឡាវ៕

Khcct banner

អត្ថបទទាក់ទង