Swift cc time

Erasmus Mundus MARIHE 2027 ផ្តល់អាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតជំនាញ«ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងការអប់រំកម្រិតឧត្តមសិក្សា»សិក្សាច្រើនប្រទេស

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
 

ភ្នំពេញ៖ Erasmus Mundus MARIHE 2027 កំពុងជ្រើសរើសយុវជនដើម្បីសិក្សាថ្នាក់អនុបណ្ឌិតជំនាញការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងការអប់រំកម្រិតឧត្តមសិក្សា រយៈពេល២ឆ្នាំ។ បេក្ខជនជ័យលាភីនៃអាហារូបករណ៍នេះ​ មានឱកាសទទួលបានសញ្ញាបត្រ ២ ឡើងទៅ និងបទពិសោធន៍សិក្សាប្រមាណ៤ប្រទេស។

កម្មវិធីសិក្សានេះ សម្រាប់ថ្នាក់អនុបណ្ឌិតជំនាញការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងការអប់រំកម្រិតឧត្តមសិក្សា។ និស្សិត នឹងទទួលបានអាហារូបករណ៍សិក្សារយៈពេល២ឆ្នាំ ប្រាក់ឧបត្ថម្ភប្រចាំខែ សេវាធានារ៉ាប់រងសុខភាព ទទួលបានសញ្ញាបត្រ ២ ឬ៣ និងបទពិសោធន៍សិក្សានៅប្រទេសប្រមាណ៤ ក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ក្នុងឆមាសទី១ បេក្ខជននឹងទៅសិក្សានៅប្រទេសAustria ឆមាសទី២ នៅប្រទេសFinland។

សម្រាប់ឆមាសទី៣ បេក្ខជនត្រូវសិក្សានៅ២តំបន់ រួមមានអាស៊ី និងអឺរ៉ុប។ តំបន់អាស៊ី បេក្ខជនមាន២ជម្រើសរួមមាន៖ ប្រទេសចិន និងឥណ្ឌា (បេកក្ខជនអាចជ្រើសរើសបាន១)។ បន្ទាប់នឹងទៅតំបន់អឺរ៉ុបម្តង ដោយបេក្ខជនអាចជ្រើសរើសរួមមាន៖ Austria, Finland, Germany, Hungary, Portugal (បេក្ខជនអាចជ្រើសរើសបាន១)។​ ចំពោះឆមាសទី៤ អាចសិក្សាជំនាញនៅតំបន់អាស៊ី ឬអឺរ៉ុប។

ឯកសារដែលត្រូវការ រួមមានលិខិតឆ្លងដែន ប្រវត្តិរូបសង្ខេប (CV) លិខិតលើកទឹកចិត្ត (LoM)​ វិញ្ញាបនបត្រ/សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ ប្រតិបត្តិពិន្ទុ សញ្ញាបត្របញ្ជាក់ពីសមត្ថភាពភាសាអង់គ្លេស IELTS/TOEFL iBT/PTE/Cambridge លិខិតអនុសាសន៍ចំនួន២(Two letters of recommendation) និងអត្ថបទ។

បេក្ខជនដែលមានចំណាប់អារម្មណ៍សម្រាប់អាហារូបករណ៍នេះ អាចអានព័ត៌មានបន្ថែម និងដាក់ពាក្យតាមរយៈ https://www.marihe.eu/ ដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី២១ កញ្ញា ២០២៦៕

Khcct banner

អត្ថបទទាក់ទង