Swift cc time

អនុទីន ស្នើច្បាប់កាន់កាប់អាវុធបានតែមន្រ្តីរាជការតែប៉ុណ្ណោះ ក្រោយផ្ទុះរឿងបាញ់ប្រហារនៅសាលារៀន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាយករដ្ឋមន្រ្តីថៃលោក អនុទីន ឆានវីរៈគុល 

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក អនុទីន ឆានវីរៈគុល បានប្រកាសកាលពីល្ងាចថ្ងៃ សុក្រថាលោកនឹងដាក់ចេញច្បាប់គ្រប់គ្រងអាវុធថ្មីលោកថា "ច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យតែមន្ត្រីរដ្ឋាភិបាលដែលកំពុងបំពេញកាតព្វកិច្ចតែប៉ុណ្ណោះទើបយកកាំភ្លើងប្រើប្រាស់បាន" ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតណាមួយសម្រាប់ច្បាប់ដែលបានគ្រោងទុកនោះទេ រួមទាំងថាតើវានឹងរឹតបន្តឹងតម្រូវការកម្មសិទ្ធិកាំភ្លើងដែរឬទេ ដោយក្រោមច្បាប់របស់ថៃពលរដ្ឋអាចប្រើប្រាស់កាំភ្លើងបានបើមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ចំណាត់ការរបស់ អនុទីន ធ្វើឡើងបន្ទាប់ពីផ្ទុះការបាញ់ប្រហារដោយក្មេងជំទង់ម្នាក់នៅជាយក្រុងបាងកកដែលបានបណ្តាលឱ្យមនុស្សប្រាំបីនាក់ស្លាប់ និង ២២ នាក់រងរបួស។

គួររម្លឹកថានៅក្នុងហេតុការណ៍កាលពីព្រឹកថ្ងៃសុក្រ ក្មេងជំទង់ថៃម្នាក់បានបាញ់សម្លាប់ជីដូនជីតារបស់រូបគេមុនពេលបន្តបាញ់រះនៅសាលា និងសម្លាប់ខ្លួនឯងនៅសាលា Debsirin Nonthaburi ក្នុង ខេត្ត ខេត្តនន្ទបុរី។ ប្រទេសថៃដែលបច្ចុប្បន្នមានអាវុធប្រមាណ ១០,៣ លានដើមជាកម្មសិទ្ធិរបស់ជនស៊ីវិល ក្នុងចំណោមទាំងនេះ អាវុធជាង ៦ លានដើមបានចុះបញ្ជី ដោយមាន ៤ លានដើមទៀតជាអាវុធដែលមិនបានចុះបញ្ជី។ ការបាញ់ប្រហារជាញឹកញាប់កើតឡើងជាប្រចាំនៅក្នុងប្រទេសថៃ រួមទាំងឧប្បត្តិហេតុនៅសាលារៀន ផ្សារទំនើបធំមួយក្នុងទីក្រុងបាងកក និងការសម្លាប់រង្គាលនៅឆ្នាំ ២០២២ នៅភាគឦសាននៃប្រទេសថៃ ដែលបានសម្លាប់មនុស្ស ៣៦ នាក់ រួមទាំងកុមារ ២២នាក់។

បន្ទាប់ពីការបាញ់ប្រហារនៅផ្សារទំនើបមួយក្នុងទីក្រុងបាងកកកាលពីខែតុលា ឆ្នាំ ២០២៣ លោក អនុទីន ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យមានវិធានការគ្រប់គ្រងអាវុធជាច្រើន រួមទាំងការហាមឃាត់រយៈពេលខ្លីលើអាជ្ញាប័ណ្ណថ្មី ការរឹតបន្តឹងការនាំចូល និងការហាមឃាត់មនុស្សដែលមានអាយុក្រោម ២០ ឆ្នាំពីទីលានបាញ់សាកកាំភ្លើង។ វិធានការរយៈពេលវែងដែលបានស្នើឡើងរួមមានវិញ្ញាបនបត្រវេជ្ជសាស្ត្រដែលវាយតម្លៃសុខភាពផ្លូវចិត្ត និងស្ថានភាពផ្លូវចិត្តរបស់ម្ចាស់កាំភ្លើង ក៏ដូចជារយៈពេលសុពលភាពជាក់លាក់សម្រាប់អាជ្ញាប័ណ្ណកាំភ្លើងមួយចំនួន៕

Khcct banner

អត្ថបទទាក់ទង